ព័ត៌មានសិល្បៈ និងកម្សាន្ត

ចប់បាត់! បទ«ខុសជំនាន់» Original Song របស់ខ្មែរ ក៏ជាOriginal Song របស់ថៃដែរ

មានការកោតសរសើរស្ទើរមួយចំហៀងអ្នកស្នេហាវិស័យបទចម្រៀងថ្មីៗ បន្ទាប់ពីបទ«ខុសជំនាន់»របស់តារាចម្រៀងវ័យក្មេងលោក ថេណា ចេញផ្សាយជាសាធារណ: ហើយបានប្រកាសថាសាច់ភ្លេងបទនោះជាបទ Original Song ស្នាដៃកូនខ្មែរ។ ប៉ុន្តែក្នុងពេលដែលបទ«ខុសជំនាន់»ចេញផ្សាយហើយកក្រើកយុវវ័យមិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយថានៅក្នុងប្រទេសថៃក៏មានបទចម្រៀងដែលសាច់ភ្លេងស្ទើរដូចគ្នាបេះបិទនឹងបទនេះ ក្នុងពេលដែលថៃក៏បានប្រកាសថាបទរបស់ខ្លួនក៏ជា Original Song ដូចគ្នា។ មានការលើកឡើងយ៉ាងខ្លាំង ថារវាងម្ចាស់បទជាជនជាតិខុសគ្នាទាំងពីរ តើអ្នកណាជាអ្នកចម្លងសាច់ភ្លេងពីអ្នកណា។ មានការបង្ហោះថាបទ«ខុសជំនាន់»របស់ថៃចេញបង្ហោះជាMV លើផេកកាលពីថ្ងៃទី២ ឧសភា ដោយគ្រាន់តែមិនមានការចាប់អារម្មណ៍នៅកម្ពុជា ឯបទ«ខុសជំនាន់»របស់លោក ថេណា ចេញបង្ហោះជា Audio កាលពីថ្ងៃ៦ ឧសភា។ តារាចម្រៀងថេណា បានអះអាងថានេះជាស្នាដៃរបស់ខ្លួន ដែលមិនចម្លងសាច់ភ្លេងពីបរទេស អ៊ីចឹងហើយទើបបទចម្រៀងមួយនេះ បានក្លាយជារឿងរសើបយ៉ាងខ្លាំងដោយសារតែថៃ និងខ្មែរមានចម្រៀងសាច់ភ្លេងមួយនេះសឹងតែដូចគ្នា ហើយម្នាក់ៗសុទ្ធតែអះអាងថាជា Original Song ដូចគ្នា។ ពាក់ព័ន្ធនឹងបញ្ហានេះ តារាចម្រៀងកម្ពុជាលោកថេណា មិនទាន់អាចទាក់ទងសុំការឆ្លើយតបបានទេ តែលោកបានប្រកាសនៅលើហ្វេសប៑ុកថាជាធម្មតាបទចម្រៀងនៅលើ Youtube រាប់លានបទ គឺត្រូវតែមានសាច់ភ្លេងខ្លះស្រដៀងគ្នា។ តារាចម្រៀងថេណា ត្រូវគេស្គាល់ថាជាតារាចម្រៀង Original Song ដោយមិនច្រៀងបទចម្លងនោះទេ ទើបការបែកធ្លាយថាបទ«ខុសជំនាន់»ដែលលោកចេញផ្សាយក្រោយបទថៃ ហើយប្រកាសថាជា Original Song ដែលមានឆ្អឹងភ្លេងចង់ដូចបទថៃ គឺការបាក់មុខរបស់លោកមិនធ្លាប់មាន។

លោកម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងជាប់លេខាងកូពីបទថៃ បានសម្ដែងអារម្មណ៍ហូសចិត្តដែលតារាចម្រៀង Tena ដែលល្បីនឹងបទ«ខុសជំនាន់»ជាបទដែលអ្នកណាក៏ទទួលស្គាល់តាមការប្រកាសថាជាបទOriginal Song បែរជាបែកធ្លាយថាបទនេះការពិតចម្លងសាច់ភ្លេងពីថៃ។ លោកថាបទខុសជំនាន់ មានឆ្អឹងភ្លេងសឹងតែដូចគ្នានឹងបទថៃ ហើយលោកបញ្ជាក់ថាមិត្តភ័ក្រ្តរបស់លោកនៅក្នុងប្រទេសថៃបានសម្ដែងការហួសចិត្ត បន្ទាប់ពីបានដឹងថាលោកថេណា ប្រកាសថាសាច់ភ្លេងជាOriginal Song។ លោកថាបទថ្មីពីរផ្សេងគ្នា យ៉ាងច្រើនស្រដៀងគ្នាត្រឹម១០ភាគរយប៉ុណ្ណោះ គឺមិនអាចដូចគ្នាដល់ជាង៨០ភាគរយបែបនេះទេ។

តោះសាកស្ដាប់បទ«ខុសជំនាន់»របស់កម្ពុជា និងថៃ មើល តើពិតជាមានសាច់ភ្លេងចង់ដូចគ្នាឬទេ ឬជារឿងចៃដន្យសម្រាប់បទទាំង២?

//www.youtube.com/watch?v=mzacG1UBTzA

មតិយោបល់