នៅលើហ្វេសប៊ុកតារាចម្រៀងកញ្ញា សុន ស្រីពេជ្រ បានសរសេរគួរអោយចាប់អារម្មណ៍ថា ហេតុផលដែលនារីកាន់តែច្រើនឡើងបានក្លាយក្រមុំនៅព្រៅ គឺដោយសារតែពេលបច្ចប្បន្នមានមនុស្សប្រុសយកមនុស្សប្រុសច្រើនឡើង។
នាងបានប្រកាសថាអ្នកមានកូនស្រីនាពេលអនាគតនឹងប្រឈមនៅព្រៅ ឬគ្មានអ្នកស្រឡាញ់ ដោយសារតែហេតុផលនេះ ខណៈដែលការលើកឡើងរបស់នាងគឺមិនខុសពីការទទួលស្គាល់ថាហេតុផលដែលនាងនៅតែមិនអាចរកឃើញមនុស្សជាទីស្រឡាញ់ក្រោយការបែកបាក់គូដណ្ដឹង ក៏ជាប់ពាក់ព័ន្ធនឹងស្ថានភាពនេះ។ ការលើកឡើងរបស់ត្រូវគេមានការយល់ស្របមួយចំំនួនធំ ដោយសារតែមុននេះបន្តិចក៏មានអាពាហ៍ពិពាហ៍រវាងប្រុសនឹងប្រុស ឡើងផ្អើលសង្គមកម្ពុជាផងដែរ។ សុន ស្រីពេជ្រ មិនអាចអះអាងថាហេតុផលដែលនាងបន្តនៅព្រៅ គឺបណ្ដាលមកពីអតីតគូស្នេហ៍របស់នាងជាជំពូកបុរសបែបនេះនោះទេ ប៉ុន្តែនាងធ្លាប់បានបង្ហើបថានារីនៅក្នុងសម័យនេះ គឺពិតជាពិបាករកបុរសពិតប្រាកដ ដោយសារតែបុរសមានធំៗនិងកាយសប្បទាច្រើនឡើង ត្រូវគេអះអាងបានប្រឡូកក្នុងទំនាក់ប្រុសស្រឡាញ់ប្រុស។
យ៉ាងហោចជាងពាក់កណ្ដាលអ្នកបានឃើញសារបង្ហោះរបស់នាង បានសម្ដែងការយល់ស្របលើបញ្ហានេះ តែក៏មានការបញ្ចេញទស្សនៈបញ្ច្រាស់ទិសផងដែរ ថានារីដែលនៅព្រៅច្រើនឡើងដែលនាងលើកឡើងនោះ គឺមិនមែនដោយសារតែហេតុផលមនុស្សប្រុសច្រើនឡើងទៅស្រឡាញ់បុរសដូចគ្នានោះទេ តែវាអាចបណ្ដាលមកពីបញ្ហាផ្សេងច្រើនជាង ជាពិសេសពាក់ព័ន្ធនឹងមិនទាន់ជាប់នឹងមនុស្សមាននិស្ស័យជាដើម៕
មតិយោបល់