ព័ត៌មានសិល្បៈ និងកម្សាន្ត

ការរិះគន់ ម៉ារ៉ា ប៑ុណ្ណា! ឡេង ណាវ៉ាត្រាថាមិនប៉ះពាល់ Original Song រួមគ្នា

ការរិះគន់ជុំវិញម្ចាស់បទ “តារាបែកស្លុយ២០១៧” ឡើងកក្រើកហ្វេសប៑ុក លោកឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy និងជាដៃគូចម្រៀង បានអះអាងថា ចំហាយអវិជ្ជមានលោកម៉ារ៉ា ប៑ុណ្ណា មិនប៉ះទង្គិចដល់បទចម្រៀងរបស់លោក ដែលបានចេញច្រៀងរួមគ្នានោះទេ។ ក្នុងនោះលោកក៍បានច្រានចោលថា ចម្រៀងដែលមានការរិះមួយបទនេះ មិនពាក់ព័ន្ធនឹងផលិតកម្មរបស់លោកផងដែរ បើទោះជាតារាសម្ដែង និងក្រុមការងារផលិតភាគច្រើន គឺជាតារាៗ និងក្រុមការងារផលិតរបស់ Galaxy។

ឆ្លើយតបនឹងការចោទប្រកាន់ថាផលិតកម្ម Galaxy គឺជាអ្នកជ្រោមជ្រែងសម្រាប់ការផលិតបទ”តារាបែកស្លុយ២០១៧”របស់លោក ម៉ារ៉ា ប៑ុណ្ណា ឬ យ៉ាងណា លោក ឡេង ណាវ៉ាត្រា និយាយថាលោកមិនជាប់ពាក់ព័ន្ធនោះទេ។ លោកនៅអះអាងថា បទដែលផ្ទុះការរិះគន់មួយនោះ គឺលោក ម៉ារ៉ា ប៑ុណ្ណា ផលិតនៅខាងក្រៅផលិតកម្ម Galaxy និងថាចម្រៀងមួយបទនេះ នឹងមិនត្រូវបានលោកយកមកដាក់នៅក្នុងផលិតកម្មខ្លួនទេ បើទោះជាពេលកន្លងមក គឺអោយតែបទដែលលោក ម៉ារ៉ា ប៑ុណ្ណា ផលិតបានរមែងត្រូវបានផលិតកម្មយកមកដាក់នៅក្នុងផលិតកម្ម។ លោកថាមួយបទបែកស្លុយដែលលោក ម៉ារ៉ា ប៑ុណ្ណា ផលិតឡើងគឺលោកគ្រាន់តែផលិតលេងប៉ុណ្ណោះ ហើយបើទោះជាលោកម៉ារ៉ា ប៑ុណ្ណា រងការរិះគន់ជុំវិញករណីមួយនេះ ក៍លោកនៅតែរក្សាជំហរយកតារាចម្រៀងម៉ារ៉ា ប៑ុណ្ណា មកធ្វើជាដៃគូទាំងការសម្ដែង និងច្រៀងរួមគ្នា។ លោកថាការរិះគន់ លើលោក ម៉ារ៉ា ប៑ុណ្ណា គឺជារឿងមួយផ្សេង ប៉ុន្តែសម្រាប់ការងារនៅក្នុងផលិតកម្ម Galaxy គឺលោកម៉ារ៉ា ប៑ុណ្ណា នៅតែជាតារាចម្រៀង និងជាតួសំខាន់។

លោកឡេង ណាវ៉ាត្រា និយាយថា លោកនៅតែមានគម្រោងចាប់ដៃច្រៀងជាមួយតារាចម្រៀងលោក ម៉ារ៉ា ប៑ុណ្ណា ដូចគ្នានឹងបទ”អោយតែគិត ចេះតែចង់យំ” ដែលបានចំណាយទុនផលិតសាច់រឿងអស់ដល់ទៅជិត១មុឺនដុល្លារ។ ការរិះចំពោះលោកម៉ារ៉ា ប៑ុណ្ណា លោកថាមិនធ្វើអោយប៉ះពាល់ដល់បទ”អោយតែគិត ចេះតែចង់យំ” ដែលលោកបានច្រៀង និងសម្ដែងរួមគ្នាជាមួយលោក ម៉ារ៉ា ប៑ុណ្ណា នោះទេ។ ផ្ទុយទៅវិញបទ Original Song ដែលមានសាច់រឿងវាយតប់ និងរស់រវើកមួយនេះ នៅតែមានអ្នកចាប់អារម្មណ៍ច្រើនឡើង ទាំងលើហ្វេសប៑ុក និង Youtube ។ លោកថាសន្ទុះគាំទ្រចំពោះសាច់រឿងក្នុងបទ”អោយតែគិត ចេះតែចង់យំ” នៅតែមានកម្រិតខ្លាំង បើទោះជាគូចម្រៀងរបស់លោកគឺលោកម៉ារ៉ា ប៑ុណ្ណា រងការរិះគន់ក្រោយផលិតបទ”តារាបែកស្លុយ២០១៧” ហើយបង្ហោះជាសាធារណៈ។

យ៉ាងណាមិញលោកក៍បានសម្ដែងការភ័យបារម្ភផងដែរក្រោយមានការរិះគន់ចំពោះលោកម៉ារ៉ា ប៑ុណ្ណា ក្នុងពេលដែលបទ”អោយតែគិត ចេះតែចង់យំ” ទើបនឹងផ្ទុះការគាំទ្រ ស្រាប់តែដៃគូចម្រៀងរបស់ខ្លួន ផ្ទុះការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ។ ប៉ុន្តែមកពីលោកនៅសម្គាល់ថា បទចម្រៀងរបស់លោក នៅតែគ្មានអ្នករិះគន់ដៃចម្រៀង និងនៅតែមានអ្នកចូលទស្សនាកើនឡើងជាងមុនទើបលោកយល់ថាមិនប៉ះពាល់។ លោកប្រកាន់ជំហរមិនយកបទចម្លងដែលមានការរិះគន់មកដាក់នៅក្នុងផលិតកម្មមនោះទេ ខណៈដែលលោកប្រកាសថានឹងផលិត Original Song លើកក្រោយអោយបានល្អ ដោយគ្រោងចំណាយការផលិត MV អោយដល់ខ្ទង់មុឺនដុល្លារផង ដើម្បីលើកកម្ពស់វិស័យចម្រៀងអោយដូចគ្នាការចំណាយផលិតបទ “អោយតែគិតចេះតែចង់យំ”៕

https://m.youtube.com/watch?v=F9KPYxDR8CE

មតិយោបល់