ព័ត៌មានកីឡា

Dortmund យកឈ្នះយ៉ាងលំបាកលើក្រុមម្ចាស់ផ្ទះ Urawa Red Diamonds

ក្រុមជើងខ្លាំងណាស់ មកពីប្រទេសអាឡឺម៉ង់ Dortmund បានយកឈ្នះយ៉ាងពិបាកលើក្រុមម្ចាស់ផ្ទះអាស៊ី Urawa Red Diamonds ក្នុងលទ្ធផល ៣-២ ។

ការប្រកួតយ៉ាងជក់ចិត្តរវាងក្រុមម្ចាស់ផ្ទះ Urawa និង Dortmund ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយសារក្រុមទាំង២ បើកការវាយសម្រុកលើគ្នាយ៉ាងខ្លាំងទៅវិញទៅមក។ ម្ចាស់ផ្ទះ Urawa Red Diamonds អាចរកបាន ១គ្រាប់មុន នៅនាទីទី ២៤ ដោយកីឡាករ Koroki ដោយធ្វើឲ្យ ក្រុម ម្ចាស់ផ្ទះ នាំមុខបណ្តោះអាសន្ន នៅក្នុងតង់ទី១។ ឈានដល់តង់ទី២ ក្រុមទាំង២ បានបើកការវាយលុកទៅលើគ្នាទៅវិញទៅមក ម្តងទៀត រហូតដល់នាទីទី ៧៦ ក្រុមភ្ញៀវ រកគ្រាប់បាល់តាមស្មើវិញដោយកីឡាករ E. Mor ។ បន្ថែមលើនេះ នៅ ៣នាទីបន្ទាប់ E. Mor ដដែលបានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត ដែលធ្វើឲ្យក្រុមភ្ញៀវ នាំមុខបណ្តោះអាសន្នវិញ។

យ៉ាងណាក៍ដោយ ឆ្លងតាមរយ:ការវាយលុកយ៉ាងខ្លាំងក្លា របស់ក្រុមម្ចាស់ផ្ទះ បានធ្វើឲ្យក្រុមភ្ញៀវរបូតគ្រាប់បាល់នៅនាទីទី ៨៥ ដោយកីឡាករ Endo ជាអ្នករកគ្រាប់បាល់តាមស្មើ។ ការសប្បាយរីករាយនេះ មិនបានយូរឡើយ ព្រោះថា នៅនាទីទី ៨៨ ខ្សែប្រយុទ្ធ Andre Schuerrle បានរកគ្រាប់បាល់ជ័យជម្នះឲ្យ ក្រុមភ្ញៀវ Dortmund យកឈ្នះលើក្រុម ម្ចាស់ផ្ទះ Urawa Red Diamonds ក្រោយពីរក្សាគ្រាប់បាល់បញ្ចប់ការប្រកួត ៣-២ ។

ខាងក្រោមនេះ ជាវីដេអូ ការប្រកួតរវាងក្រុម Urawa Red Diamonds និងក្រុម Dortmund ៖

//www.youtube.com/watch?v=mGMR1uYcug4

មតិយោបល់