ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតគូស្នេហ៍ សុគន្ធ និសា ភ្ជាប់ពាក្យ!

កាលពីព្រឹកថ្ងៃទី៦ សីហា មុននេះ លោក សុខ ជំនោរ ជាអ្នកនិពន្ធ ដែលត្រូវគេស្គាល់ថាជាអតីតគូស្នេហ៍របស់តារាចម្រៀង សុគន្ធ និសា បានភ្ជាប់ពាក្យយ៉ាងអធឹកអធម ដោយមានតារាសិល្បៈ និងផលិតករជាច្រើនចូលរួម។ អនាគតភរិយារបស់លោក ត្រូវគេមើលឃើញថាមានរូបសម្រស់មិនចាញ់អ្នកចាស់ និងមានអាយុវ័យក្មេងនោះផង។

លោកសុខ ជំនោរ បានអះអាងថា គូដណ្ដឹងរបស់លោកគឺ កញ្ញា ស្រី សុរង្សី ដោយលោកបានបំពេញមុខនាងដោយពីធីភ្ជាប់ពាក្យយ៉ាងពេញមុខ កាលពីព្រឹកថ្ងៃទី៦ សីហា មុននេះ។ នេះជាការសម្រេចចិត្តទទួលយកស្នេហាថ្មី បន្ទាប់ពីលោក និង តារាចម្រៀង សុគន្ធ និសា បានបែកបាក់គ្នា ក្រោយពីបានរួមរស់អស់រយៈពេលច្រើនឆ្នាំក្រោមដំបូលតែមួយ។ ពិធីភ្ជាប់ពាក្យរបស់លោក គឺបានបង្ហាញថា ចំណងស្នេហ៍រវាងលោក និង សុគន្ធ និសា លែងអាចត្រឡប់ក្រោយ ក្នុងពេលដែលមានការប៉ាន់ស្មានជាច្រើនថាអ្នកទាំង២នឹងអាចត្រូវរ៉ូវក្នុងពេលណាមួយ។

យ៉ាងណាមិញ លោក សុខ ជំនោរ នៅមិនទាន់សុំការបញ្ជាក់ថា សម្រេចរៀបការថ្ងៃណាក្រោយពិធីភ្ជាប់ពាក្យនេះឡើយ៕

មតិយោបល់