ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ និងដកហូតថ្នាំញៀនចំនួន ៧កញ្ចប់តូចធំ

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនជាតិខ្មែរឥស្លាមម្នាក់ និងដកហូតថ្នាំញៀនចំនួន ៧កញ្ចប់តូចធំ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិខ.ឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ តាំ អ៊ុមី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែឥស្លាម មុខរបរ មិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះលេខគ្មាន ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចយើង សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការល្បាតក្នុងមូលដ្ឋាន ខណៈពេលជិះមកដល់ចំណុចខាងលើ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន ហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៧កញ្ចប់តូចធំ (ជាប្រភេទម៉ាទឹកកក)។ ក្រោយមក សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់