នៅថ្ងៃទី២២ វិច្ឆិកា នេះ តារាសម្ដែងកញ្ញាពេជ្រ ចរណៃ បានអះអាងថាកញ្ញាមកដល់ទឹកដីភ្នំពេញវិញហើយ បន្ទាប់ពីនាងត្រាំត្រែងនៅក្នុងប្រទេសថៃដើម្បីព្យាបាលហើយមិនមានលទ្ធភាពធ្វើការវះកាត់ដើម្បីសង្គ្រោះពីស្ថានភាពចុងក្រោយរបស់បេះដូង។
នាងបញ្ជាក់ថាហេតុផលដែលនាងមិនចង់ព្យាបាលក្នុងស្រុក មិនមែនដោយសារតែនាងមិនជឿជាក់លើពេទ្យរបស់កម្ពុជា ហើយផ្ដល់តម្លៃតែលើពេទ្យថៃនោះទេ ប៉ុន្តែមកពីនាងធ្លាប់បានចូលពិភាក្សាជាមួយពេទ្យកាល់ម៉ែតច្រើនដង ហើយត្រូវអ្នកជំនាញបេះដូងប្រចាំពេទ្យនេះបញ្ជាក់ថាមិនធ្លាប់ឃើញជំងឺប្រហោងបេះដូង ហើយដាច់សរសៃប្រើសបេះដូងដូចនាង និងបានជម្រុញឲ្យនាងទៅវះកាត់នៅឯប្រទេសថៃ និងថៃ ទើបនាងនៅតែចង់ទៅព្យាបាលនៅក្នុងប្រទេសថៃ បើទោះជានាងមិនមានថវិកាដើម្បីវះកាត់ដោយខ្លួនឯងបែបនេះ។
កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថាក្នុងនាមជាខ្មែរគឺត្រូវតែជឿជាក់លើពេទ្យរបស់ខ្មែរ ប៉ុន្តែហេតុផលដែលនាងចង់ទទួលឱកាសលើការព្យាបាលរបស់ថៃ គឺដោយសារតែនាងធ្លាប់បានពិភាក្សាជាមួយពេទ្យខ្មែរ និងពេទ្យថៃកន្លងមក គឺពេទ្យថៃប្រកាសថានឹងព្យាបាលបាន ហើយសម្រាប់ពេទ្យខ្មែរគឺផ្ដល់ចម្លើយស្ទាក់ស្ទើរបើនាងទទួលយកការវះកាត់ក្នុងស្រុក។
នាងថាសប្បាយចិត្តដែលមានសប្បុរសជនមួយរូបបានជួយស្នើឲ្យពេទ្យកាល់ម៉ែតយកពីនាងត្រឹមតែរង្វង់៥ពាន់ដុល្លារ ពីការវះកាត់បេះដូង និងដាក់សរសៃប្រើសបេះដូង ទើបនាងមិនចង់ទទួលប្រសិនបើនាងពិតជាមានលទ្ធភាពអាចទទួលយកវះកាត់នៅថ្ងៃនោះបាន។
នាងថាភាគីខាងមន្ទីរពេទ្យខ្មែរដែលគម្រោងនឹងវះកាត់ឲ្យនាងដោយយកតែ៥ពាន់ដុល្លារ បានអះអាងថានឹងត្រូវវះកាត់ដូរសរសៃប្រើសសិប្បនិមិត្តិ ទើបនាងរឹងតែមិនចង់នោះទេ បើនាងមានជម្រើសដោយសារតែនាងបានសួរនាំដល់អ្នកជំនាញ គឺបើការវះកាត់ដាក់សរសៃប្រើក្លែងក្លាយ គឺរង្វង់នៅ៥ឆ្នាំក្រោយ នឹងមានបញ្ហាត្រូវការវះកាត់ម្ដងទៀតដែលក្នុងពេលនោះមិនទាន់ប្រាកដថាតើមានបណ្ដាសប្បុរសជននឹងជួយនាងទៀតឬយ៉ាងណា? ។
នាងនិយាយថានៅក្នុងប្រទេសថៃ គេធានាជួសជុលសរសៃបេះដូងអោយនាង និងព្យាបាលជំងឺប្រហោងបេះដូងឲ្យនាងបានជាតែម្ដង ដោយការចំណាយលើការវះកាត់កាលពីពេលដែលនាងបានចេញទៅសួរក្នុងដំណាក់ដំបូងគឺ៤ម៉ឺនដុល្លារ ប៉ុន្តែក្រោយពីមានបងប្អូនខ្មែរមួយរូបដែលចេញមុខទៅស្នើសុំឲ្យពេទ្យជួយបន្ធូរបន្ថយដល់នាង ក៏សម្រេចចិត្តឲ្យនាងបង់តែ២ម៉ឺនដុល្លារវិញ ហើយធានាជាអស់មួយជីវិត។ យ៉ាងណាមិញ នាថថាបើគ្មានជម្រើសគឺនាងនឹងសុខចិត្តទទួលយកការព្យាបាលដោយវះកាត់នៅក្នុងមន្ទីរពេទ្យក្នុងស្រុក តែនាងក៏មិនដឹងទទួលបានថវិកាជំនួយពីណានោះដែរ ក្នុងពេលដែល៥ពាន់ដុល្លារ ដែលខាងមន្ទីរពេទ្យនឹងបញ្ចុះតម្លៃក្រោយមានការអន្តរាគមន៍បានជួយដល់នាងនោះ ក៏នាងអត់មាន។
នាងថាមិនទាន់ចង់ព្យាបាលដោយវះកាត់ផ្លាស់ប្ដូរសរសៃប្រើសបេះដូងនោះទេ តែនាងចង់ឲ្យឈានដល់ការវះកាត់ជួសជុលសរសៃប្រើសបេះដូងនៅក្នុងប្រទេសថៃច្រើនជាង ដោយសារតែការវះកាត់បែបនេះ គឺអត់ភ័យនៅ៥ឆ្នាំក្រោយ ហើយខាងពេទ្យថៃក៏ធានាឲ្យជាថ្វីដ្បិតតែគេបន្ថយឲ្យនាងនៅថ្លៃដែលបានកំនត់ពី៤ម៉ឺនដុល្លារមកត្រឹម២ម៉ឺនដុល្លារ។
នាងថាមកទល់ពេលនេះ ស្ថានភាពគ្រោះថ្នាក់របស់នាងត្រូវបានកាត់បន្ថយ ដោយសារតែខាងពេទ្យថៃបានផ្ដល់ថ្នាំបំបាត់ការធ្វើទុក្ខ និងថប់ដង្ហើមរបស់នាងអាចឲ្យនាងអង្គុយបាន និងនិយាយបាន ដែលពេលខ្លះនាងថាស្ថានភាពរបស់ខ្លួនគឺរឹងមាំស្ទើរមើលមិនដឹងថាឈឺ។
យ៉ាងណាមិញគ្រូពេទ្យព្រមានថាស្ថានភាពរឹងមាំរបស់នាងមិនដឹងថានឹងមានបញ្ហានៅក្នុងពេលណានោះទេ ដោយសារតែជំងឺបេះដូងរបស់នាងគឺដល់ដំណាក់កាលដែលចង់ពន្យារជីវិតលែងបានទៅហើយ៕
https://youtu.be/lwZEShl4h5M
មតិយោបល់