ព័ត៌មានសិល្បៈ និងកម្សាន្ត

មីស្ទ័រឃ្វីន ធ្លាក់ខ្លួនដុនដាប មិនគួរជឿ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាត់មួយរយៈ ស្រាប់តែបង្ហាញមុខឡើងវិញ គឺ មីស្ទ័រឃ្វីន ដុនដាបដល់កម្រិតមិនគួរអោយជឿ។

ក្រៅពីធ្លាក់ខ្លួនអត់លុយអត់កាក់ តារាភេទទី៣ ដែលធ្លាប់មានឈ្មោះបោះសំឡេងរូបនេះ ក៏មើលទៅស្គមស្គាំង មានសាច់ឈាមខ្មៅស្រអាប់ ដែលមិនខុសពីមនុស្សឈឺនោះដែរ។

យ៉ាងក៏ដោយ នៅមិនទាន់មានព័ត៌លម្អិត ជុំវិញសភាពធ្លាក់ខ្លួនរបស់លោកនៅឡើយទេ គឺម្នាក់ៗបានដឹងត្រឹមថា លោកស្ថិតក្នុងការធ្លាក់ខ្លួន តាមរយៈការបង្ហោះរបស់ម្ដាយកញ្ញា ឌួង ហ្សូរីដា នៅលើបណ្ដាញងហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៧ ធ្នូ ប៉ុណ្ណោះ។
នេះជាព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងសង្គមសិល្បៈ ក្នុងពេលដែលលោកធ្លាប់តែឃើញហុឺហា ឡើងឆាកឡូយឆាយ ស្រាប់តែមកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំកាហ្វេតាមចិញ្វើមថ្នល់ ហើយក៏ប្រទះចំម្ដាយ ឌួង ហ្សូរីដា។

អ្នកខ្លះបានប៉ាន់ស្មានពីមូលហេតុធ្លាក់ខ្លួនរបស់តារាសម្ដែងហ្សូកញ្ញា Mr.Queen ដោយហេតុផលមិនល្អផ្សេងៗ ប៉ុន្តែនាងក៏នៅតែគួរឲ្យអាណិតនៅពេលធ្លាក់ដល់ដំណាក់កាលនេះ។

មតិយោបល់