ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះមើលរូបភាពកម្រៗ ពីភាពយន្ត តួសម្ដែងក្នុងអតីតកាល

មកទល់ពេលនេះ គេកត់សម្គាល់ថាផេកផ្ទាល់ខ្លួនរបស់លោក កៅ សីហា អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាទីចាប់អារម្មណ៍ពីក្រុមអ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដោយសារតែលោកតែងតែផុសពីរូបភាពកម្រៗជាច្រើនពាក់ព័ន្ធវិស័យភាពយន្ត និងតារាសម្ដែងអតីតកាល ដែលរូបភាពទាំងនោះត្រូវបានអ្នកលេងហ្វេសប៊ុកយល់ថាមិនត្រឺមជាអនុស្សាវរីយ៍ដ៏កម្ររបស់ផលិតកម្ម និងតួសម្ដែងនោះទេ ក៏ជាកម្ររូបភាពប្រវត្តិសាស្រ្តដែលមានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ។ ជាពិសេសសម្រាប់អ្នកមិនដែលបានដឹងបានស្គាល់ពីអតីតកាល ពាក់ព័ន្ធនឹងកម្រភាពយន្ត និងមុខមាត់របស់តារាសម្ដែងដែលបានលេចឡើងនៅក្នុងសម័យនោះ។ យ៉ាងណាមិញរូបភាពខ្លះក៏ត្រូវបានរលុបដាច់រហែក មើលមុខតួសម្ដែងមិនច្បាស់ផងដែរ ប៉ុន្តែគេនៅតែចាត់ទុកថាជាកម្ររូបភាពដ៏កម្រដែលអាចនិយាយបានកម្រឃើញសម្រាប់អ្នកធំដឹងក្ដីនៅក្នុងជំនាន់នេះ។
តោះសូមមើលកម្ររូបភាពភាពយន្ត និងតួសម្ដែងនៅក្នុងសង្គមសង្គមរាស្រ្តនិយម និងក្រោយអំឡុងមុនឆ្នាំ៩០ទាំងអស់គ្នា តើមានតួសម្ដែងណាខ្លះ និងភាពយន្តណាខ្លះដែលធ្លាប់បានស្គាល់ និងធ្លាប់ទស្សនា៖

មតិយោបល់