តារាសម្តែងវ័យ ៥០ ឆ្នាំ បាននិយាយថា នាងខឹងណាស់នៅពេលនោះ ប៉ុន្តែពេលនេះនាងចង់និយាយថា អរគុណ សម្រាប់ក្រុម ជនល្មើសទាំងនោះ។
ចិន៖ ថ្មីៗនេះដែរ តារាសម្តែង Carina Lau បានបង្ហាញវត្តមានផ្តល់បទសម្ភាស និងចែកចាយអំពីព្រឹត្តិការណ៍ដ៏កម្សត់ក្នុងជីវិត។ តារាសម្តែង Carina Lau បានបង្ហើបឲ្យដឹងថា នាងត្រូវបានជនពាលចាប់ជំរិត និង រំលោភ ។ កាលពីខែ ៤ ឆ្នាំ ១៩៩០ ខណៈដែលនាងធ្វើដំណើរនៅលើផ្លូវក្នុងទីប្រជុំជនមួយ ជាមួយនឹងមិត្តភក្តិ នាងក៏ត្រូវបានជនពាលចាប់ជំរិត តែម្តង។ ពួកជនពាលទាំងនោះបានឃុំខ្លួននាងរយៈពេល ៣ ម៉ោង ហើយក៏បានរំលោភនាង និងថតរូបអាក្រាតទៀតផង ។ នាងបានបន្តថា នៅពេលនោះនាងមានអារម្មណ៍ថាធ្លាក់ទឹកចិត្តខ្លាំងណាស់ តែក៏មានអារម្មណ៍ថាសំណាងណាស់ ដែលមាន Tony ជាប់ឃុំនៅក្នុងនោះដែរ។ ទោះជាយ៉ាងណា នៅពេលដែលអ្នកសារព័ត៌មានសួរពីកំហឹងស្រីស្រស់ចាស់វស្សារូបនេះ បាននិយាយថា “ទំនើងទាំង ៤ នាក់នោះ ក្រៅពីរំលោភ មិនបានធ្វើឲ្យនាងឈឺចាប់នោះទេ ពោលដូចជាកាត់ដៃ កាត់ជើង និងសម្លាប់ខ្ញុំជាដើម”។ បន្ទាប់ពីកើតរឿងខាងលើ ខ្ញុំយល់ឃើញថា មានមនុស្សជាច្រើនតែងតែចាប់អារម្មណ៍លើរូបនាង ហើយអាចនិយាយបានថា សូមអរគុណ ដល់ជនពាល់ទាំងនោះ។
បញ្ជាក់ផងដែរថា នាង Carina Lau គឺជាតារាសម្តែង ដែលមានបំផុត និងមានជំនួញជាច្រើននៅក្នុងដៃ ។ មុនព័ត៌មាននេះ នាងបានសើច ជាមួយនឹងព័ត៌មានដែលអ្នកកាសែតសរសេរថា នាងមាន តែធាតុពិត នាងមិនបានគិតដូច្នោះទេ នាងខំធ្វើការយ៉ាងលំបាក់លំបិន ៕
https://i1272.photobucket.com/albums/y389/domneng/Air/CarinaLau1_zps03340a8e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/CarinaLau3_zps23f7663e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/CarinaLau2_zps109c8176.jpg
មតិយោបល់