គូស្នេហ៍តារាសម្តែង កូរ៉េខាងត្បូង នាង Han Ga In និង Yeon Jung Hoon បានរំពឹងមានកូនជាលើកដំបូង ក្នុងជីវិតអាពាហ៍ពិពាហ៍រយៈពេល ៩ ឆ្នាំកន្លងមក។
បើតាមប្រភពព័ត៌មានកម្សាន្តនានា ក្នុង ទឹកដី កូរ៉េខាងត្បូង បានចុះផ្សាយ កាលពីថ្ងៃទី ២១ ខែ មេសានេះ បានឲ្យដឹងថា នាង Han Ga In គឺមានផ្ទៃពោះ និងកំពុងផ្តោតលើការអប់រំសិក្សា ពីបញ្ហាមានផ្ទៃពោះនេះ។
គូស្នេហ៍នេះក៏ត្រូវបានគេរាយការណ៍មកថា មានភាពសប្បាយចិត្តក្រៃលែង ជាមួយនឹងព័ត៌មាន មានផ្ទៃពោះជាលើកដំបូង។
អ្នកជិតស្និទ្ធនិងតារាពីរដួងខាងលើបានប្រាប់ដល់ OSEN ថា បន្ទាប់ពី Yeon Jung Hoon និង Han Ga In បញ្ជាក់ថា នាងមានផ្ទៃពោះនោះ ពួកគេសប្បាយរីករាយខ្លាំងណាស់។ ម្យ៉ាងវិញទៀត ព្យាយាមយល់ដឹងដើម្បីរក្សា កូនក្នុងផ្ទៃថែមទៀតផង។
គូស្នេហ៍នេះ បានរៀបការ នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ហើយការមានផ្ទៃពោះជាលើកដំបូង ក្នុងរយៈពេល ៩ ឆ្នាំ នៃជីវិតស្នេហាពួកគេវាជាកាដូមួយដ៏ពិសេស៕
មតិយោបល់