កាលពីយប់ថ្ងៃទី៥ មករា គូស្នេហ៍ពិធីករពិធីការិនី អ្នកនាង គង់ សុជាតិ និង លោកជា វិបុល បានប្រារព្ធពិធីខួបកូនស្រីរបស់ខ្លួនធំគួរសម ដោយមានម្ចាស់ផលិតផល និង មិត្តភក្តិជាច្រើននាក់ចូលរួម។ នៅក្នុងពិធីនេះ គេឃើញអ្នកទាំង២ និងកូនស្រី លេងឈុតសក្បុសយ៉ាងលេចធ្លោរនៅក្នុងពិធីនោះផង។
លោក ជា វិបុល បានបង្ហោះជាសាធារណៈអរគុណ ដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីគម្រប់ខួបរបស់កូនស្រី ដោយលោកបញ្ជាក់ការអញ្ជើញ មិនត្រូវបានយកលិខិតទៅជូនដោយផ្ទាល់ដៃនោះទេ តែសាច់ញាតិ និងអ្នរាប់អាន សុទ្ធតែអបអរនៅក្នុងពិធី។
លោកថាពិធីខួបរបស់កូនស្រីលោក មិនមានគម្រោងធ្វើឡើងធំដំុនោះទេ ប៉ុន្តែដោយសារតែការអាណិតស្រឡាញ់ ទើបការចូលរួមក្លាយជារឿងអ៊ូរអរ។
លោក និងភរិយា ត្រូវគេឃើញញញឹមបិទមាត់មិនជិត ខណៈដែលកូនស្រីរបស់អ្នកទាំងពីរ ក៏ជាតំណាងផលិតផលទឹកដោះគោ និងផលិតផលខោក្មេងៗរបស់ក្រុមហ៊ុនបរទេសមួយ យ៉ាងកាលីពផងដែរ។
លោក ជា វិបុល និយាយថា គិតត្រឹមថ្ងៃទី៥ មករា នេះ ដូរី ដំណក់ឈាមស្រីរបស់លោកមានវ័យ១ឆ្នាំគត់ ហើយលោកក៏នឹងមានគម្រោងយកកូនទី២ ទី៣ ជាមួយនឹងភរិយា គឺអ្នកនាងគង់ សុជាតិ ផងដែរ តែលោកបញ្ជាក់ ជម្រើសយកកូនពេលណា ជាកូនប្រុសឬស្រី ឬ ជាកូនភ្លោះដូចអ្វីដែលអ្នកនាងធ្លាប់ប្រកាស គឺជាការសម្រេចចិត្តរបស់អ្នកនាងទាំងស្រុង។ លោកថា សប្បាយចិត្តណាស់ ដែលក្រោយមង្គលការគឺជីវិតស្នេហារបស់លោក កាន់តែកក់ក្ដៅ កាន់តែរឹងមាំផ្នែកជីវភាព ព្រោះតែមានមុខរបរ និងការងារសិល្បៈរីកចម្រើន និងមានទាំងកូនស្រីគួរអោយស្រលាញ់ទៀត។ យ៉ាងណាមិញ លោកមិនទាន់ដឹងថា រហូតដល់ពេលណា ទើបលោកសម្រេចយកកូនទីជាដំណក់ឈាមជាមួយ អ្នកនាង គង់ សុជាតិ នោះទេ៕
មតិយោបល់