ព័ត៌មានសិល្បៈ និងកម្សាន្ត

លី​ស៊ីវ​ឡុង​មិនមែន​ស្លាប់​ដោយសាររួម​រ័ក​លើ​គ្រែ​នោះ​ទេ​

Linda Emery ដែល​ត្រូវជា​ប្រពន្ធ​របស់ តារា​ក្បាច់គុន​កុង​ហ្វូ លី​ស៊ីវ​ឡុង បាន​ធ្វើ​ការអះអាង​ថា ប្តី​របស់​នាង​បាន​ស្លាប់​លើ​គ្រែ​របស់ខ្លួន តែ​មិនមែន​ដោយសារ​តែ​បញ្ហា​ផ្លូវភេទ​នោះ​ទេ​។​
https://i1272.photobucket.com/albums/y389/domneng/Bang/BruceLee1_zps7e782d50.jpg
​ជាង ៤០ ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​ផ្ទះ​របស់​តារា​ហុងកុង​រូបនេះ​បាន​ក្លាយជា​កន្លែង​ពិភាក្សា ជាមួយនឹង​ដុំ​រឿង​របស់​គាត់ ក្រោម​ចំណងជើង​ថា Game of Death ។ ក្រោយមក​ក៏​លេច​ឭ​ពាក្យ​ច​ចាម​អារាម តារា​កុង​ហ្វូ​រូបនេះ​បាន​ស្លាប់​នៅលើ​គ្រែ​ដោយសារតែ​ពាក់ព័ន្ធ​នឹង​រឿង​ភេទ​។ ជាមួយ​នឹង​រឿង​នេះ​ដែរ បាន​អូស Linda Emery ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការស្លាប់​របស់ Bruce Lee ។​
https://i1272.photobucket.com/albums/y389/domneng/Bang/BruceLee3_zps79b3bbae.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/BruceLee2_zps3414ee40.jpg
​មនុស្ស​ជាច្រើន​ជឿជាក់ថា Bruce Lee បាន​ស្លាប់​ដោយសារតែ​ហេតុផល​មួយគត់ នោះ​គឺ លើស​ចំណុះ​ការ​រួមភេទ ជាមួយ​នឹង​ស្រី​ស្រស់​រូបនេះ​។​ព័ត៌មាន​នេះ​ដែរ​បាន​ធ្វើឲ្យ Linda Emery ព្យាយម​បដិសេធ និង​បង្ខំចិត្ត​ធ្វើអត្តឃាត​ម្តង​ហើយ​ម្តងទៀត ជាមួយនឹង​ឥទ្ធិពល​នៃ​ការស្លាប់​របស់ Bruce Lee ។ ដើម្បី​បំបាត់​សម្ពាធ និង​ភាពឈឺចាប់​ទាំងនេះ Linda Emery បាន​សម្រេចចិត្ត​ជក់​ថ្នាំញៀន និង​កញ្ជា អស់​រយៈពេល ១ ឆ្នាំ ។​ក្រោយមក​នាង​ត្រូវបាន​គេ​នាំ​ទៅ​ពិនិត្យ​សុខភាព និង​ពិនិត្យឃើញថា នាង​មាន​ជំងឺ​បែកខ្ញែក​ស្មារតី​បន្តិចបន្តួច​។​

​បញ្ជាក់​ផង​ដែរ Bruce Lee បាន​ស្លាប់​នៅ​អាយុ ៣២ ឆ្នាំ ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​ពី​ការស្លាប់​នេះ ។ ក្រោយ​ការស្លាប់ Bruce Lee បាន​បន្សល់​កូន ២ ​Brandon Lee និង Shannon Lee ៕​

មតិយោបល់