ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតបវរកញ្ញា​អង់គ្លេស Sophie Gradon ចែកផ្លូវ​ជាមួយនឹង​តារាបាល់ឱប​

នៅក្នុង បទសំភាស​ន៍​​ជាមួយនឹង ​សារព័ត៌មាន Mirror នៅពេលថ្មីៗនេះដែរ ​អតីត​បវរកញ្ញា​អង់គ្លេស នាង Sophie Gradon ​បាន​បង្ហើប​ឲ្យដឹងថា ​នាង​ និង តារាបាល់ឱប Danny Cipriani បាន​ចែកផ្លូវគ្នា​ដើរ ​បន្ទាប់ពីទំនាក់ទំនងស្នេហាជាមួយនឹងគ្នាអស់រយៈពេល ២ ឆ្នាំ ។​ការចែកផ្លូវគ្នា​ដើរនេះដែរ ដោយសារតែ នាង Sophie Gradon លែងមានអារម្មណ៍សប្បាយរីករាយជាមួយនឹង ​តារាបាល់ឱប​រូបនេះ​។​

ស្រីស្រស់រូបនេះបាននិយាយថា ​”នាងពិតជា​ធុញ ហួស​នឹងទ្រាំ​ឡើងៗ ជាមួយនឹង​ Danny Cipriani ដូច្នេះក៏សម្រេច​ចិត្ត​សុំចែកផ្លូវគ្នាដើរ​”។​
តាមប្រភពព័ត៌មិត្តភក្តិម្នាក់របស់នាង Sophie Gradon បាន​​ប្រាប់ឲ្យដឹងថាបន្ទាប់ពី បែក​ ជាមួយនឹង​ Danny Cipriani ស្រីស្រស់រូបនេះ​មិនបាន​​ទន្ទឹងរងចាំយូរនោះទេ ដោយមាន​មិត្តប្រុសថ្មីភ្លាមតែម្តង គឺ លោក Michael Thurston ។

កីឡាករ Danny Cipriani មុននឹងមានទំនាក់ទំនង​ជាមួយនឹង Sophie Gradon ក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងតារាម៉ូដែល Kelly Brook និងតារាម៉ូដែលជាច្រើនទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/SophieGradon1_zpsdfd4875e.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SophieGradon6_zpsc2dcd52b.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SophieGradon5_zps3e43e9d8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SophieGradon4_zps890cf4d4.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/SophieGradon3_zps23ac50f3.jpg

មតិយោបល់