ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានគេដាល់មុខពេលនាងកំពុងផ្សាយផ្ទាល់

អាមេរិកៈ ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង នៅពេលអ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានវាយប្រហារ​ដោយស្ត្រីធ្វើដំណើរ​ឆ្លងកាត់ម្នាក់ នៅពេលនាងកុំពុងតែធ្វើសេចក្តីរាយការណ៍ផ្សាយផ្ទាល់តាមទូរទស្សន៍។

នាង Iris Delgado បានកុំពុងនិយាយទៅកាន់កាមេរ៉ា ទូរទស្សន៍ Telemundo 62 នៅខាងក្រៅសាលាក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​កាលពីល្ងាចថ្ងៃពុធនេះ។ គ្រាន់តែសេចក្តីរាយការណ៍របស់នាងជិតនឹងចប់ ស្ត្រីម្នាក់ពាក់អាវពណ៌បៃតង បានដើរមកដល់ ហើយកន្ត្រាក់ដៃ និងនិយាយថា “សូមទោស” ។

ពេលនោះសូម្បីតែ Delgado ផ្ទាល់ក៏ធ្វើប្រងើយលក្ខណៈធម្មតាដែរ នៅពេលស្ត្រីម្នាក់នោះបានដើរកាត់ទៅកាន់អ្នក​រាយការណ៍ប្រុស​ដែលត្រឡប់ទៅស្ទូឌីយូវិញ ប៉ុន្តែពេលដើរផុតបន្តិច រំពេចនោះ ស្ត្រីម្នាក់នោះក៏បានមកស្រវ៉ាសក់ របស់ Delgado ហើយកន្ត្រាក់មួយវឹបមុន​ពេល​ដាល់​មុខ​មូយដៃ៕

https://youtu.be/aqVO0yMJifk

មតិយោបល់