ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម BKS ត្រៀមបោះទុនរួមគ្នាជាមួយផលិតករថៃ ដ៏ល្បីផលិតភាពយន្ត

ភ្នំពេញៈ លោក ឈុន សុវណ្ណភក្តី ចាងហ្វាង ផលិតកម្ម BKS បានធ្វើការ អះអាងថា កំពុងមានទំនាក់ទំនងជាមួយនឹងផលិតករថៃដ៏ល្បីម្នាក់ ដោយបោះទុនរួមគ្នា ដើម្បីផលិតខ្សែភាពយន្តបម្រើដល់ អារម្មណ៍ទស្សនិកជន នៅកម្ពុជា។

ការអះអាងខាងលើនេះ ក្រោយ Post News បានឈ្លេចសួរ នៅល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៦ ក្រោយបានឃើញ សាររ៉ាយរ៉ាប់របស់ ចាងហ្វាងខាងលើ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។

លោក ឈុន សុវណ្ណភក្តី បានប្រាប់តាមរយៈខ្សែទូរស័ព្ទពីប្រទេសថៃ ដល់ Post News ឲ្យដឹងថា ដោយមានឪពុកធម៌ ជា ជនជាតិថៃ រស់នៅក្នុងប្រទេសថៃផង បានធ្វើឲ្យលោកស្គាល់ ផលិតករថៃ ១រូបដ៏ល្បីល្បាញ ដែលជាអ្នកដឹកនាំផលិតភាពយន្ត «នាងណាត» ។ ចាងហ្វាងវ័យក្មេងខាងលើបាននិយាយថា «ពេលនេះ ថៃគេកំពុងចាប់អារម្មណ៍ ចង់ចាយទុនរួមគ្នា ជាមួយនឹងផលិតកម្ម BKS ដើម្បីផលិតភាពយន្តនៅកម្ពុជា»។

ឈុន សុវណ្ណភក្តី បានបន្ថែមទៀតថា សម្រាប់ការទំនាក់ទំនងនេះ មិនទាន់ចេញជាផ្លែផ្កា ១ ០០ ភាគរយ នោះទេ ហើយលទ្ធផល យ៉ាងម៉េច យ៉ាងម៉ា លោកនឹងប្រាប់តាម ក្រោយ។ ក្រៅពីមានទំនាក់ទំនងជាមួយនឹងអ្នកដឹកនាំលេខ១ របស់ថៃ ចាងហ្វាងផលិតកម្ម BKS ក៏កំពុងបន្តដំណើរ ជាមួយនឹង ឪពុកធម៌របស់ខ្លួនជាជនជាតិថៃ ទៅកាន់ សឹង្ហបុរីទៀត ដើម្បីទាក់ទង ផលិតករនៅទីនោះ ផងដែរ៕

photo_2016-06-11_19-13-26ផលិតករថៃ រូបខាងស្តាំ ពាក់អាវពណ៌ស និងវ៉ែនតា

photo_2016-06-11_19-17-08photo_2016-06-11_19-17-11photo_2016-06-11_19-17-14

មតិយោបល់