ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ច័ន្ទសីហា សម្រាលបានកូនស្រី!..

កាលពីយប់ថ្ងៃទី៩ មករា តារាសម្ដែងអ្នកនាង លី ច័ន្ទសីហា បានសម្រាលកូនស្រីហើយ ដោយអ្នកនាង និងកូនស្រីក៏មានសុខភាពល្អណាស់ដែរ នៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីចេញពីបន្ទប់សង្គ្រោះបន្ទាន់។ មុនពេលសម្រាលគេឃើញគ្រួសាររបស់នាង និងគ្រួសារស្វាមី ទៅរង់ចាំនាងសម្រាលកូនស្រី ដើម្បីលើកទឹកចិត្តដល់នាងដែលបានក្លាយជាកូនម្ដាយរបស់ក្មេងស្រីម្នាក់។

លោក លី សុជុន ឪពុករបស់អ្នកនាងលី ច័ន្ទសីហា បង្ហោះក្រោយពីកូនស្រីសម្រាលកូនស្រីថា «អ្នកដែលស្នងកូនសីហា បានមកដល់ហើយ មើលអូន មើលយាយតា អុំពូមីង គួរអោយស្អប់ទេ សូមអរគុណដល់បងប្អូនហ្វេនទាំងអស់គ្នា ដែលបានខំមិនជូនពរ និងអោយកម្លាំងចិត្តថល់ម៉ាក់ៗអូន សូមអោយជួបតែសំណាងល្អគ្រប់គ្នា»។ ការប្រកាសរបស់លោកបានធ្វើអោយមានការអបអរយ៉ាងខ្លាំង ដល់អ្នកនាង លី ច័ន្ទសីហា ដែលបានសម្រាលកូនស្រីគួរអោយស្រឡាញ់ និងស្រស់ស្អាត ហើយមិនមានបញ្ហាសុខភាពដូចដែលនាង និងឪពុកធ្លាប់បារម្ភ។

លោក លី សុជុន និយាយថា ក្នុងពេលកូនស្រីស្ថិតក្នុងការសម្រាលកូនស្រី លោក និងកូនស្រី មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ដោយសារតែបានបងប្អូនសាច់ញាតិ ច្រើនកុះករមករង់ចាំនៅមុខបន្ទប់សម្រាលកូន ដើម្បីផ្ដល់កម្លាំងចិត្ត។ ស្វាមីរបស់នាងក៏នៅកំដរជាប់រហូត តាំងពីនាងឈឺពោះរហូតដល់កើតផងដែរ ទើបលោកកាន់តែមានបង្ហាញអារម្មណ៍សប្បាយចិត្ត នៅពេលចៅស្រីបានឃើញពន្លឺថ្ងៃដោយមានសុវត្ថិភាព ហើយថែមទាំំងមានមុខមាត់គួរអោយស្រឡាញ់។ យ៉ាងណាក៏ដោយ លោកមិនទាន់បង្ហោះអោយដឹងថាចៅស្រីរបស់លោកត្រូវកំណត់ ឈ្មោះអ្វីនៅឡើយទេ ក្នុងពេលដែលលោកក៏ត្រូវដើរតួជាអ្នកមើលថែកូនស្រីរបស់អ្នកនាងលី ច័ន្ទសីហា មិនខុសពីដើរតួជាម្ដាយផង ជាឪពុកផងនៅក្នុងមន្ទីរពេទ្យ។ លោកថា លី ច័ន្ទសីហា សម្រាលកូនដោយធម្មជាតិ ដោយអត់មានវះកាត់ជ្រើសយកម៉ោងពេលនោះទេ ដោយការសម្រាលកូនរបស់នាងក៏មិនពិបាកដូចអ្នកសម្រាលកូនដំបូងនោះទេ ទើបលោកយល់ថាកូនស្រីរបស់លោកគឺជានារីសំណាង ដែលកូនកូនដំបូងដោយធម្មជាតិ ហើយស្រួលកើតមិនខុសពីចាស់បុរាណ។

មកទល់ម៉ោងនេះ លី ច័ន្ទសីហា ស្ថិតក្នុងការសម្រាកនៅក្នុងមន្ទីរពេទ្យឯកជនមួយ ដោយនាងវេជ្ជបណ្ឌិត្យអនុញ្ញាតអោយចាកចេញទៅផ្ទះនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីសុខភាពរឹងមាំ។ លោក លី សុជន និយាយថាចៅស្រីរបស់លោក កើតនៅវេលាម៉ោង៩ និង១៦នាទី ថ្ងៃទី៩ មករា ដោយមានទម្ងន់២គីឡូ៦ខាំ។ លោកបានចាត់ទុកថាពេលវេលាកើតដោយធម្មជាតិរបស់ចៅស្រី គឺជាពេលវេលាល្អ ដោយមិនចាំបាច់ទាល់តែកំណត់ម៉ោងវះកាត់៕

មតិយោបល់