មកទល់ពេលនេះគេចាប់អារម្មណ៍ថាបទចម្រៀងដែលមានចំណងជើងថា«Tak Tun Tuang (តាក់ទូនទ័ង) ដែលជាម្ចាស់ដើមរបស់អ្នកចម្រៀងម៉ាឡេស៊ី កាន់តែល្បីខ្ទរខ្ទារពាសពេញពិភពលោក ដោយក្នុងនៅក្រៅពីតារាចម្រៀងខ្មែរចម្លងយកមកច្រៀង ក៏មានបណ្ដាប្រទេសជាច្រើនយកមកច្រៀងដូចគ្នាផងដែរ។ ចម្រៀងមួយបទនេះបានក្លាយជាចម្រៀងសុះសាយ និងពេញនិយមកាន់តែខ្លាំង ប៉ុន្តែក៏មានការរិះគន់មិនតិចដែរពីសំណាក់អ្នកគាំទ្រនៅកម្ពុជា ដោយសារតែតារាចម្រៀងខ្មែរទាំងមានផលិតកម្ម និងគ្មានផលិតកម្មច្រើនឡើងបានជ្រើសយកមកច្រៀងតាម ហើយតារាចម្រៀងខ្លះច្រៀងអន់ជាម្ចាស់ដើមដាច់ឆ្ងាយ។
ចម្រៀងមួយបទនេះ គឺជាម្ចាស់ដើមរបស់អ្នកស្រី«Upiak »ជាតារាចម្រៀងល្បីឈ្មោះនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រោយមកក៏ត្រូវបានតារាចម្រៀងក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ ឡាវ កូរ៉េ និងវៀតណាម យកមកប្រែច្រៀងភ្លូកទឹកភ្លូកដី។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាគ្រាន់តែនៅក្នុងស្រុកមិនតិចជាង៣បួនរូបនោះទេ ដែលបានបកប្រែបទនេះយកមកច្រៀងតាម។ លោក ផុន ផានិត តារាចម្រៀងថ្មីមួយរូប បានដាក់ចំណងជើងថា«កាតាក់ទីងៗ» ស្របគ្នាដែលតារាចម្រៀងខ្មែរសុរិន្ទ លោក ឃុង ឃុយ បានដាក់ចំណងជើងថា«ចាក់អន្ទង់»។ ដោយឡែកសម្រាប់តារាចម្រៀងលោកម៉ៃ សុគន្ធ ឯណោះវិញ ក៏បានចេញបទនេះផងដែរ ដោយដាក់ចំណងជើងថា«អត់គូអត់លិឍ»ដោយបទរបស់លោកត្រូវគេកត់សម្គាល់ថាមានអ្នកពេញនិយមគួរសម បើធៀបនឹងបទចម្រៀងលំនាំមួយនេះដែលបកប្រែច្រៀងជាភាសាខ្មែរដូចគ្នា។
តារាចម្រៀងនៅក្នុងផលិតកម្មតូចធំផ្សេងទៀតក៏បញ្ចេញបទនេះព្រមគ្នាផងដែរ បន្ទាប់ពីបទ Tak Tun Tuang (តាក់ទូនទ័ង) ត្រូវបានតារាចម្រៀងនៅក្នុងប្រទេសច្រើនឡើងបកប្រែច្រៀងដូចគ្នា។ យ៉ាងណាមិញគេនៅតែកម្រិតនៃការរិះគន់មានការផុសឡើង បើទោះជាបទចម្រៀងមួយនេះត្រូវគេកត់សម្គាល់ជាបទពេញនិយម ហើយមានតារាចម្រៀងល្បីៗនៅក្នុងពិភពលោកច្រើនឡើងចម្លងតាម។
តោះចង់ដឹងថាតារាចម្រៀងចម្លងនៅកម្ពុជា និងនៅប្រទេសផ្សេងទៀត បកស្រាយបទនេះបានល្អដូចម្ចាស់ដើម គឺជនជាតិម៉ាឡេស៊ីកម្រិត សូមរីករាយស្ដាប់កម្សាន្ត៖
https://www.youtube.com/watch?v=wO1kVS7xZsQ
https://www.youtube.com/watch?v=DDzS3dJNnvw&feature=youtu.be
https://www.youtube.com/watch?v=ahTD8osI-qg
https://www.youtube.com/watch?v=oL22Ywk_IAs&feature=youtu.be
មតិយោបល់