មុននេះ បន្តិចមានការចុះផ្សាយយ៉ាងភ្លូកទឹកភ្លូកដីថា តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា សូដានីដា បានលេបថ្នាំសម្លាប់ខ្លួន និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ ជុំវិញព័ត៌មាននេះ លោក យ៉ែម សំអូន ដែលជាមេកហរុមរបស់នាង និងជាអ្នកជិតស្និទ្ធិនាង បានច្រានចោល និងថាការបង្ហោះរបស់អាក់ខោនដែលគេច្រលំថាជារបស់នាងនោះ គឺជាការភាន់ច្រលំ។
លោក យ៉ែម សំអូន និយាយថា កញ្ញាសូដា នីតា គ្មានការសម្លាប់ខ្លួននោះទេ ហើយនាងក៍ទើបតែខលមកលោក ភ្ញាក់ផ្អើលពីការលើកឡើងមិនពិតនោះដែរ ដោយនាងកំពុងត្រៀមខ្លួនឡើងច្រៀងនៅក្នុងកម្មវិធីរបស់លោកនោះផង។ លោក និយាយថា”ព័ត៌មានហ្នឹងអត់ពិតទាំងអស់ សូដា នីតា អត់មានអីទេ ហើយគាត់កំពុងស្រឡាំងកាំងថាហេតុអ្វីបានជាមានព័ត៌មាននោះចំពោះគាត់”។ យ៉ាងណាមិញលោកថា មិនដឹងថាត្រូវធ្វើយ៉ាងណាចំពោះព័ត៌មានបំភ្លើសនោះទេ ដោយលោកគ្រាន់តែអះអាងថា សូដា នីតា អត់មានរឿងអ្វីដូចការភ្ញាក់នោះទេ។
ដូចគ្នាដែរ កញ្ញា សូដា នីតា ក៏បានបញ្ជាក់តបនឹងព័ត៌មាននេះ អត់មានរឿងបែបហ្នឹងកើតឡើងចំពោះនាងនោះទេ។
គួរបញ្ជាក់ផងដែរថា ហេតុផលដែលនាំអោយមានការភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីមានការបង្ហោះថា”កញ្ញា សូដានីដា តូចចិត្តស្អិតទ្រូង គិតខ្លីប្រល័យជីវិតខ្លួនឯងដោយការលេបថ្នាំខ្លួន ស្របពេលដែលទូរស័ព្ទរបស់នាង ខលចូលមិនពហរមលើក”។
Account Facebook ផ្ទាល់ខ្លួនរបស់នាងបង្ហោះមុនភ្ញាក់ផ្អើលថា“មនុស្សរស់នៅរាល់ថ្ងៃ ប្រាថ្នាក្តីសុខ ក្តីស្រលាញ់ ក្តីនឹក ពីមនុស្សដែលស្គាល់ មនុស្សខ្ញុំ ខ្ញុំតែងតែអោយពេលវេលា ក្តីស្រលាញ់របស់ខ្ញុំទៅអ្នកដ៏ទៃគ្រប់ៗគ្នាដែលខ្ញុំស្គា់ល់ , តែគេវិញ គេមិនដែលខ្វល់ខ្វាយពីយើងឡើយ ទោះយើងធ្វើល្អក៏គេមើលរំលង មនុស្សគ្រប់គ្នាគឺគង់នឹងស្លាប់ ចុះពេលនៅរស់មិចក៏មិនធ្វើល្អនឹងគ្នា? មិនអោយសេចក្តីសុខអោយគ្នាទៅ ចាំបាច់អី មានអ្នកស្លាប់ ហើយម្នាក់និយាយថាស្តាយក្រោយ ហើយមកនិយាយថាសុំទោស ធ្វើអី ? តើសុំទោសមនុស្សស្លាប់ វាបានផលប្រយោជន៍អីទៅ ? តើអ្នកស្លាប់ អាចងើបមក លើកលែងទោសអោយយើងបានទេ ? មនុស្សយើងរស់នៅកើតទុក្ខច្រើនជាងសុខ ពេលស្លាប់ទៅគឺមានតែបុណ្យនឹងបាប ដែលទៅ តាមជាមួយកម្មពារ សូមអោយបងប្អូនដែលបានអានហើយ រស់នៅគួរចេះលើកលែងអោយគ្នាផង ! ស្រលាញ់បងប្អូនទាំងអស់គ្នា”។ យ៉ាងណាក៍ដោយផ្អែកតាមការបព្ជាក់របស់លោក យ៉ែម សំអូន គឺកញ្ញា សូដា នីតា មិនមានបញ្ហានោះឡើយ ខណៈដែលនាងក៍បញ្ជាក់ដូចគ្នា៕
មតិយោបល់