Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាសម្ដែង បេ...

តារាសម្ដែង បេន ចូលបំភ្លឺរឿងសង្ស័យជួញដូរគ្រឿងញៀន

នារសៀលថ្ងៃម្សិលមិញ តារាសម្ដែងលោក បេន ដែលជាស្វាមី នាង ផេត ណាផាកា ត្រូវបានចូលខ្លួនមកបំភ្លឺករណីរឿង ជួញដូរគ្រឿងញៀន ដែលលោកត្រូវបានចាប់ខ្លួន នឹងដកហូតរថយន្ដ រួមទាំងបិទហាងម៉ូតូធំ ម៉ូដែល BMW ។

ខាងមន្រ្ដីម៉ូលិសប្រឆាំង និងជួញដូរគ្រឿងញឿន បានកោះអញ្ចើញតារាសម្ដែងប្រុស នាយ បេន រេតស៊ីង ចូលមកបំភ្លឺបន្ថែមចំករណី សង្ស័យជួញដូរគ្រឿងញៀន ដោយមានការចូលជាមួយម្ដាយលោក តែគ្មានវត្តមានភរិយារបស់លោកឡើយ ដែលខណ:នោះ ខាងមន្រ្ដីប៉ូលិស បានពិសោធ៍រកភស្ដុតាងជាក់ស្ដែងក្នុងរថយន្ដរបស់លោកនៅ និងមុខផ្ទាល់តែម្ដង ដើម្បីឲ្យមហាជន និងអ្នកកាសែតបានទស្សនា ។

យ៉ាងនោះក្ដី ចម្លើយបកស្រាយរបស់នាយ បេន ចំពោះបញ្ហាខាងលើនេះ នៅមិនទាន់ទទួលបានពាក្យជាក់លាក់ពីខាងមន្ដ្រីប៉ូលិស នៅឡើយ មានតែរងចាំ និងបន្ដតាមចំពោះរឿង នេះបើតាមសារព័ត៌មាន MThai បានចេញផ្សាយ ៕