ព័ត៌មានសិល្បៈ និងកម្សាន្ត

មង្គលការ នាយចយ កក្រើកមិនធម្មតា

នៅថ្ងៃទី២៧ កុម្ភ: នេះ តារាកំប្លែងនាយ ចយ និង គូស្នេហ៍បានដឹកដៃគ្នារៀបការយ៉ាងកក្រើកទាំងសាច់ញាតិខាងប្រុស និងខាងស្រីតែម្ដង ដោយអ្នកគាំទ្រភាគច្រើន ក៍ច្រណែននឹងសំណាងរបស់នាយ ដែលបសនភរិយាជាកូនអ្នកមានជីវភាពធូរធារ និងមានសម្រស់ស្រស់ស្អាតផងដែរ។ មង្គលការនេះ ត្រូវបានគេអះអាងថា នឹងមានវត្តមានតារាៗច្រើនដួង ជាពិសេសតារាៗ ដែលបានសម្ដែងក្នុងកម្មវិធី ដូច្នឹងផង ជាមួយលោកតែម្ដង។

យ៉ាងហោចជាងពាក់កណ្ដាលអ្នកលេងហ្វេសប៊ុក ដែលបានបង្ហាញពីការចសប់អារម្មណ៍ចំពោះមង្គលការរបស់នាយចយ ជាមួយនឹងភារិយារបស់លោក បន្ទាប់ពីលោក និងកូនក្រមុំ ក៏តែងបង្អួតនូវភាពផ្អែមល្ហែម ដើម្បីជម្នះពាក្យស្នេហាក្លែងក្លាយ ឲ្យមហាជនបានយល់។ នាយចយ ត្រូវគេឃើញកូនក្រមុំ និងគ្រួសារយកចិត្តទុកយ៉ាងខ្លាំង តាំងពីពេលស្រលាញ់គ្នា ដោយមិនបានរើសអើងចំពោះមុខមាត់របស់លោក និងការងាររបស់លោក ដែលមិនសូវទទួលបានប្រាក់ចំណូលនោះ។ អ្នកលេងហ្វេសប៊ុកច្រើននាក់ បានបង្ហាញពីការសាទរ តែក៏មានអ្នកច្រណែនចំពោះតារាកំប្លែងរូបនេះបន្តិចដែរ ដែកបានប្រពន្ធយ៉ាងស្រស់ស្អាត ធ្វើជាគូរគ្រង។

ជាមួយនឹងការចាប់អារម្មណ៍នេះ ទើបគេឃើញរូបថតមង្គលរបស់លោក និងភរិយា បង្ហោះឡើងព្រោងព្រាត ដែលធ្វើឲ្យគូស្នេហ៍មួយគូនេះ ក្លាយជាគូស្នេហ៍ដែលមានអ្នកចាប់អារម្មណ៍ខ្លាំង តាំងពីថ្ងៃចូលរោង។ តារាៗ និងផលិតករក្នុងកម្មវិធី ដូច្នឹងផង ច្រើននាក់បានអះអាងថា នឹងចូលរួមច្រើននាក់ក្នុងពិធីទទួលភ្ញៀវពេលល្ងាចនៅថ្ងៃនេះ បើទោះជាមង្គលការរបស់ពួកគេ ត្រូវចំពេលវេលាមិនសូវទំនេរ។ ពិធីទទួលភ្ញៀវរបស់នាយចយ នៅល្ងាចនេះ ក៏ត្រូវគេរំពឹងថា នឹងមានមនុស្សទៅចោមរោមមើលដោយផ្ទាល់មិនតិចដែរ ជាពិសេសគឺក្រុមអ្នកសារព័ត៌មាន ដើម្បីផ្ដិតយករូបភាពពិត និងសម្លេងពិត មកផ្សព្វផ្សាយពីចំណងស្នេហ៍របស់អ្នកទាំងពីរ៕

មតិយោបល់