រយៈពេល២ថ្ងៃមកហើយ ដែលតារាកំប្លែងល្បីល្បាញលោក សាន់ ម៉ៅ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតយ៉ាងបន្ទាន់ ប៉ុន្តែទើបមានការភ្ញាក់ផ្អើលខ្លាំងកាលពីថ្ងៃទី១៧ មីនា បន្ទាប់ពីសភាពឈាមសស៊ីឈាមក្រហម របស់លោក និងសភាពចុះសម្ពាធឈាមធ្ងន់ធ្ងរ ធ្វើឲ្យលោកពិបាកទ្រាំ ដោយពិបាកសូម្បីតែដង្ហើម។ លោកត្រូវគេអះអាងថាទើបតែបានធូរបន្តិច ក្រោយសង្គ្រោះការបន្ទាន់ប៉ុណ្ណោះ ខណៈដែលសភាពធ្វើទុក្ខរបស់លោកក៏ប្រែប្រួលមិនទៀងទាត់នៅក្នុងពេលនេះមិនទាន់ល្អ។
ការបញ្ជូនចូលពេទ្យយ៉ាងតក់ក្រហល់របស់តារាកំប្លែងរូបនេះ មិនមែនជាលើកទី១នោះទេ ប៉ុន្តែលើកនេះមានសភាពធ្ងន់ធ្ងរជាងមុន ដោយសារតែវ័យរបស់លោកចាស់ផង ហើយជំងឺក្នុងខ្លួនច្រើនមុខដែលរួមមានលើសឈាម និងលើសជាតិស្ករក៏រួមរឹតផង។ លោកត្រូវគេឃើញមានការទៅសួរសុខទុក្ខដោយតារាកំប្លែងនាយក្រឹម និងមិត្តភក្តិក្នុងសិល្បៈមួយចំនួនតែសភាពជំងឺជាក់ស្ដែង នៅមិនទាន់ដឹងថានឹងជួយឲ្យលោកមានសភាពដូចដើម ហើយបានត្រលប់មកសម្ដែងជាថ្មីឆាប់ៗនោះទេ ដោយសារតែសភាពជំងឺរបស់លោកត្រូវបានប្រកាសថាស្ថិតក្នុងសភាពតាមដាននៅឡើយ។
តារាសិល្បៈភាគច្រើនបានត្រឹមតែជូនពរឲ្យលោកឆាប់ជាសះស្បើយប៉ុណ្ណោះ ខណៈដែលលោកក៏បានទទួលការងារសិល្បៈមួយចំនួនក្នុងដៃដែលត្រូវបំពេញដោយខានមិនបានផងដែរ។ យ៉ាងណាមិញ លោក នាយសានម៉ៅ ត្រូវបានគេបញ្ជាក់ថានៅនិយាយបាន និងមានស្មារតីរឹងមាំនៅឡើយទេ ដ្បិតថាសភាពធ្វើទុក្ខនៃជំងឺធ្វើឲ្យលោកស្ថិតនៅលើគ្រែនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ។
លោកនិយាយថាសភាពធ្វើទុក្ខមុនចូលមន្ទីរពេទ្យមិនខុសពីខ្យល់គនោះទេ ហើយចលនាបេះដូងក៏បិះនឹងឈប់ដើរ ធ្វើឲ្យលោកសឹងនឹងដាច់ខ្យល់បញ្ជូនមកមន្ទីរពេទ្យមិនបាននោះដែរ៕
មតិយោបល់