ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនទៅបុកកៀររថយន្ត របួសធ្ងន់!

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូបើកបរក្នុងល្បឿនលឿន ជ្រុលទៅកៀររថយន្ដមួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ខ្លួនឯង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃសៅរ៍ ១កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ1BI – 1664 ជិះដោយឈ្មោះ លាង សុវណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្តមិនស្គាល់ម៉ាក បានបើករត់គេចទៅភ្នំពេញបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកម៉ូតូ មករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

មតិយោបល់