ព្រះសីហនុៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្មលួចទូសព្ទ កាលពីវេលាម៉ោងប្រហែល១០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពេលទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ និងអ្នកសមគំនិត នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យ២នាក់ ទី១ឈ្មោះ រីម សុភ័ក្រ្ត ហៅចារ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី៥ ភូមិ២ សង្កាត់៤ ខេត្តព្រះសីហនុ (ជនដៃដល់) ជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកពីបទចោរកម្ម។ និងទី២ឈ្មោះ ង៉ាន វណ្ឌី ហៅឌី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ ភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ( សមគំនិត)។
ចំណែកជនរងគ្រោះឈ្មោះ DEWI JUNIWATI ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ THE RICH កាន់លិខិតឆ្លងដែនលេខៈ B៧៩០៥៤២៦ ស្នាក់នៅ ភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ ទូរសព្ទដៃ១គ្រឿង ម៉ាកOPPO F5 ពណ៌ក្រហម-ខ្មៅ,ទូរសព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌មាស, ម៉ូតូ១គ្រឿង ម៉ាក វីវ៉ា ពណ៌ខ្មៅ ស្លាកលេខ រាជការ ៤៣៩៩(មធ្យោបាយធ្វើសកម្មភាព)។
ដោយឡែកសមត្ថកិច្ចបានធ្វើការឆែកឆេរកន្លែងដែលជនសង្ស័យស្នាក់នៅ ហើយរកឃើញសម្ភារៈវត្ថុតាងដែលជាផលនៃអំពើលួច មានដូចខាងក្រោម៖ កុំព្យូទ័រយួរដៃ២គ្រឿង(១.ម៉ាក LENNOVO , ២.ម៉ាក ASUS ),អាយផេត ៤គ្រឿង, ទូរសព្ទដៃ៥០គ្រឿង ក្នុងនោះមាន ម៉ាក IPHONE ១៥គ្រឿង, ម៉ាក OPPO ៨គ្រឿង, ម៉ាក SAMSUNG ៩គ្រឿង, ម៉ាក HUAWEI ១គ្រឿង, ម៉ាក VIVO ៦គ្រឿង, ម៉ាក MI ៥គ្រឿង, ម៉ាក HTC ១គ្រឿង, ម៉ាក HONER ១គ្រឿង, ម៉ាក LG ១គ្រឿង, ម៉ាក ASUS ១គ្រឿង និង ទូរសព្ទចិន២គ្រឿង។
ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ធាននគរបាលខេត្ត ពាវនាវចំពោះបងប្អូន ប្រជាពលរដ្ធទាំងអស់បើមាន បញ្ហាបាត់ បង់ដោយមិនបានមកដាក់បណ្ដឹងនៅស្នងការនគរបាលខេត្ត សូមមកពិនិត្យ ហើយការិយាល័យនគរបាលព្រហ្មកំរិតស្រាល និងបន្តនីតិវិធី៕
មតិយោបល់