ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្តៅៗ! បើកទម្លាយមុខមាត់ពិត ភរិយា និងកូន ខេមរៈ សិរីមន្ត !

ជាយូរមកដែលមានដំណឹងថាលោកខេមរ: សិរីមន្ត មានភរិយា និងកូនរួចហើយ ប៉ុន្តែលោកតែងប្រកែក បើទោះជាតារាសិល្ប:ច្រើននាក់ជាពិសេសគឺអ្នកបានជួបគ្រោះថ្នាក់ក្នុងពេលក្រឡាប់រថយន្តជាមួយលោក សុទ្ធតែបាននិយាយថាលោកមានភរិយាហើយ ដោយក្នុងពេលមានបញ្ហាក្រឡាប់រថយន្តនោះ គឺលោកបានប្រគេច ភរិយា និងកូន ចេញមុនគេ ព្រោះតែខ្លាចគេថតបាន។ តបនឹងការលើកឡើងនេះ Post News បានទទួលរូបថត៣សន្លឹក ពីអ្នកជិតស្និទ្ធរបស់លោកបំផុត ដោយគេអះអាងថានោះជារូបភរិយា និងជាកូនប្រុសស្រីទាំង២របស់លោក ដែលមហាជនមួយចំនួនធ្លាប់តែលេចឮនោះ។ យ៉ាងណាមិញ គេមិនដឹងថា លោកខេមរ: សិរីមន្ត នឹងមានប្រតិកម្ម ដោយប្រកែកថាមិនមែនជាភរិយា ឬជាកូននោះទេ ក្នុងពេលដែលអ្នកទម្លាយបានអះអាងថា បើលោកខេមរ: សិរីមន្ត មិនទទួលស្គាល់ ខ្លួននឹងមានការទម្លាយច្រើនទៀត ដើម្បីបញ្ជាក់ថានោះពិតជាភរិយា និងកូនរបស់លោកប្រាកដមែន។

ប្រភពពីអ្នកទម្លាយរូបបានអះអាងថា រូបថតស្ត្រីស្លៀកសំពត់ពណ៌ផ្កាឈូកនោះ គឺជាភរិយារបស់លោក ដោយអ្នកទាំងពីរមានទាំងអេតាស៊ីវិលជាមួយគ្នាផង ខណ:ដែលរូបថតកូនប្រុសស្រីទាំង២ដែលបានគូសរង្វង់ស្រាប់គឺកូនទាំង២ររបស់លោក។
បើទោះជារូបទាំង៣សន្លឹក មិនត្រូវបានថតជាប់លោកខេមរ: សិរីមន្ត ប៉ុន្តែផ្អែកតាមអ្នកស្និទ្ធស្នាលជាមួយតារារូបនេះផ្សេងទៀតដែលបានឃើញរូបទាំង៣ បានអះអាងថានោះគឺជារូបភរិយា និងកូនរបស់លោកប្រាកដមែន ដោយសារតែពួកគេធ្លាប់រួមការងារ ហើយបានឃើញញឹកញាប់។ អ្នកផ្ដល់រូបថត បានអះអាងថា ភរិយារបស់លោកខេមរ: សិរីមន្ត មានឈ្មោះថា ផល្លី ហើយអ្នកនាងមិនមែនជាកូនអ្នកកំពង់ចាមដូចការលេចឮនោះទេ ប៉ុន្តែជាកូនអ្នកនៅភ្នំពេញ ដោយគ្រួសាររបស់នាងក៏ជាអ្នកមាន និងមានមុខរបរលក់ហ្គាសធំដុំផងដែរ។ ប្រភពនោះបន្តថា កូនទាំង២នាក់របស់លោក គឺកូនប្រុសច្បងអាយុប្រមាណជា៥ឆ្នាំឈ្មោះ ខេមរ: មន្តស្នេហ៍ និងកូនស្រីទី២អាយុប្រមាណជាង២ឆ្នាំ ឈ្មោះថា ខេមរ: ស្រ្តី។ មិនទាន់ច្បាស់ថាលោក និងភរិយា បានរៀបការស្ងាត់ៗតាំងពីពេលណាឲ្យប្រាកដនោះទេ ប៉ុន្តែផ្អែកតាមការប៉ាន់ស្មានគឺអំឡុងឆ្នាំ២០១២ ឬ២០១៣ ដោយក្នុងពេលនោះ គឺលោករៀបការដោយមិនបានអញ្ជើញតារាសិល្ប:ឲ្យចូលរួមទេ។ ប្រភពនោះបន្ត រូបថតមួយសន្លឹកដែល ភរិយារបស់ឈរថតនោះ គឺថតក្នុងពេលទៅស្រុករបស់លោកសិរីមន្ត ដែលស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយនាងបានឈរនៅខាងមុខផ្ទះរបស់ឪពុកមា លោក ខេមរ: សិរីមន្ត ដែលមានឈ្មោះថា ឈាន់ សុខម៉េង។

ជាមួយនឹងការទម្លាយឲ្យស្គាល់មុខភរិយា និងកូនទាំង២របស់លោកខេម: នេះ ធ្វើឲ្យម្នាក់ៗកោតសរសើរចំពោះតារារូបនេះ យ៉ាងខ្លាំង ដែលមានភរិយាស្រស់ស្អាត និងថែមទាំងមានកូនប្រុសស្រី២នាក់គួរឲ្យស្រឡាញ់ ដោយសូម្បីតែឈ្មោះក៏ល្អ ខណ:ដែលកូនប្រុសរបស់លោកក៏ចេះលេងស្ទីលម៉ូដសក់មិនចាញ់លោកតាំងពីក្មេង ធ្វើឲ្យអ្នកណាៗក៏ក្រឺតក្នាញ់។
ម្នាក់ៗនៅងឿងឆ្ងល់ថាបើលោកមានភរិយា និងមានកូនគួរឲ្យស្រឡាញ់ដល់ម្លឹង ថាហេតុអ្វីបានជាលោកដាច់ចិត្តប្រកែកថាខ្លួនគ្មានប្រពន្ធ គ្មានកូន ក្នុងពេលដែលលោកព្រាប សុវត្ថិ និងលោក ឆាយ វិរ:យុទ្ធ បង្ហាញពីជីវិតស្នេហាបើកចំហរ គឺមានតែឡើងកូដថែម ដោយមិនឃើញមានរឿងប្រែប្រួលទីផ្សារនោះផង។ យ៉ាងណាមិញ ដ្បិតថាមានប្រភពច្រើននាក់អះអាងថានោះជាភរិយារបស់លោកក្ដី ប៉ុន្តែមិនទាន់ដឹងថាភាគីលោក ខេមរ: សិរីមន្ត ទទួលស្គាល់ថាពិត ឬថាការចោទប្រកាន់នោះទេ៕

មតិយោបល់