ព័ត៌មានសិល្បៈ និងកម្សាន្ត

យុគ ចិន្តា ខួបកំណើតឆ្នាំនេះ បានសុទ្ធតែផ្កា និងកាដូប្រអប់ ដូចកូនក្មេង

ខុសពីខួបកំណើតឆ្នាំមុនៗ ដែលពិធីការិនី អ្នកនាង យុគ ចិន្តា បានសុទ្ធអំណោយធំៗ សម្រាប់ឆ្នាំនេះ គេឃើញអ្នកនាង បានសុទ្ធតែបាច់ផ្កា និង កាដូតូចធំ ប្រៀបដូចកូនក្មេងតែម្ដង។កាដូទាំងនេះ ត្រូវបានគេផ្ដល់ឲ្យអ្នកនាង ក្រោយពីតារាសិល្ប: និងអ្នករាប់អាន បាធ្វើពិធីខួបឲ្យនាង កាលពីយប់ថ្ងៃទី ២៣ មីនា ដោយញញាក់អារម្មណ៍អ្នកនាង តែប៉ុណ្ណោះ។

ពិធីខួបកំណើត ដែលគ្រាន់តែមានការបង្ហោះភ្លាមៗ ក៍មានការចាប់អារម្មណ៍នេះ គេឃើញ អ្នកនាង យុគ ចិន្តា សើច និងសប្បាយចិត្តចង់ស្រក់ទឹកភ្នែក ដោយសារតែអ្នកនាង បាអះអាងថា ពិធីដែលបានធ្វើឡើងនោះ គឺអ្នកនាងមិនបានដឹងខ្លួនមុន។ អ្នកនាង និយាយថា សប្បាយចិត្តណាស់ ហើយអ្នកនាងក៍រំភើបមិនតិចដែរ ដែលត្រូវបានមិត្តភក្តិ និងប្អូនធ្វើខួបឲ្យអ្នកនាង។ អ្នកនាង មិនបានបង្ហើបឲ្យដឹងពីតួលេខនៃអាយុនោះទេ ដោយគ្រាន់តែដឹងថា អ្នកនាង មានវ័យប្រមាណជាង៤០ឆ្នាំហើយ សម្រាប់ខួបឆ្នាំនេះ។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាង បានទទួលសុទ្ធតែកាដូមិនចាញ់ខួបកំណើតក្មេងៗ និងបាច់ផ្កា យ៉ាងស្កេកស្កះ ដែលក្រឡេកមួយភ្លែត គឺមើលអ្នកនាងទទួលបានការលើកទឹកចិត្តមិនខុសពីខួបកំណើតក្មេងៗនោះទេ។ ក្នុងនោះ គេក៏មិនដឹងថា តើការផ្ដល់កាដូទាំងបាច់ផ្កា និងកាដូ ដល់អ្នកនាង កាលពីយប់មិញនេះ តើត្រូវចំថ្ងៃកំណើតរបស់នាង ឬ ក៏អត់ទេ ក្នុងពេលដែលអ្នកនាង ក៏ត្រូវគេឃើញទៅលំហែកាយនៅកោះសង្សារ ហើយបានប្រារព្ធសកម្មភាពសប្បាយៗ ដោយបានប្រកាសដើម្បីអតបអរដល់ថ្ងៃកំណើតផងដែរ៕

មតិយោបល់