ព័ត៌មានជាតិ

អាវុធហត្ថឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រី៣ទីតាំង នៅសង្កាត់ស្រះចក!

ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានឆ្មក់ចុះបង្រ្កាបទីតាំងហ្គេម៣ទីតាំងផ្សេងគ្នា នៅម្តុំផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ការចុះបង្ក្រាបទីតាំងទាំង៣ខាងលើនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូហ្គេមប្រភេទទូពង់ចំនួន៥ទូ សរុបចំនួន៨ទូ។ ចំណែកអ្នកមើលការខុសត្រូវនិងអ្នកញៀនល្បែងទាំងនោះបានដឹងខ្លួនមុនបាននាំគ្នារត់ចែកជើងគ្នាបាតជើងសព្រាតគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពីធ្វើការដកហូតទូហ្គេមទាំង៨ទូ ដែលជាប្រភេទទូហ្គេមល្បែងស៊ីសងខាងលើនេះហើយកម្លាំងអាវុធហត្ថបានដឹកជញ្ជូនទូទាំងនោះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីវាយកម្ទេចនៅពេលក្រោយ៕

មតិយោបល់