ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាកំប្លែងថៃដាច់បាយក្រោយ​ បង្ហាញទង្វើអសីលធម៌លើនារី

ករណីកើតឡើងពីឃ្លីបនៅក្នុងក្លឹបហាត់ប្រាណ កាលពីឆ្នាំ ២០១៥ បានធ្វើឲ្យកំពូលតារាកំប្លែង នឹងជាពិធីករល្បីឈ្មោះរបស់ ប្រទេស ថៃ លោក ដេន ដកប្រាឌូ ធ្លាក់ខ្លួនតោកយ៉ាកសឹងតែគ្មានអាហារទទួលទានទៅហើយ ។

កំឡុងឆ្នាំ ២០១៥ កំពូលតារាកំប្លែងបានធ្លាយវីដេអូឃ្លីប បង្ហាញពីទង្វើអសីលធម៌លើនារី បម្រើសេវាកម្មនៅក្លឹបហាត់ប្រាណ ដែលក្នុងនាមលោកជាមនុស្សរបស់មហាជនមួយរូប បែរជាភ្លើតភ្លើនមួយគ្រាសោះ លោកបានសម្លាប់អាជីពខ្លួនឯងទៅវិញ ដោយការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររូបលោកផ្ទាល់។

ថ្ងៃនេះផងដែរ លោក ដេន ដកប្រាឌូ បានជួបសម្ភាសជាមួយភ្នាក់ងារសារព័ត៌មាន ហើយលោកបានពោលថា ៖ បច្ចុប្បន្ននេះ គ្មាននរណាហៅខ្ញុំទៅសម្ដែងនោះទេ តាំងពីម្នាក់ៗនាំគ្នាសម្លឹងគិតមករូបលោក ក្នុងគំនិតថ្មីៗមករហូត សួរថាខ្ញុំខូចខិត្តទេ មិនខូចចិត្តទេតែអន់ចិត្តជាង ព្រោះគេមិនបានសម្លឹងឃើញកាលដែលខ្ញុំលះបង់ មុនចូលសម្ដែង កាត់ខិតខំហ្វឹកហាត់នៅផ្ទះឡើយ ” ៕
thai-1

thai-2thai-3

មតិយោបល់