ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាពយន្ត ហូលីវូដ “Teenage Mutant Ninja Turtles វគ្គ Out Of The Shadows” បានបញ្ហាញ Trailer ជាផ្លូវការហើយ

(បរទេស)៖ ប្រភពព័ត៌មាន celebrity-gossip បានចុះផ្សាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣នេះ ឱ្យដឹងថា ខ្សែភាពយន្តអន្តរជាតិ “Teenage Mutant Ninja Turtles វគ្គ Out Of The Shadows” បានបញ្ហាញ Trailer នៃឈុតឆាកសំខាន់ៗ ក្នុងសាច់រឿងរបស់ខ្លួន ដើម្បីទាក់ទាញការចូលទស្សនារបស់ទស្សនិកជន ជុំវិញពិភពលោក។

វាជាការត្រៀមខ្លួន បង្ហាញនូវផ្ទាំងទស្សនីយភាព ផ្តល់ជូនប្រិយមិត្តទស្សនា ជាមួយរដូវកាលភាពយន្ត នៅរដូវក្តៅនេះ ក្រោមចំណងជើងថា “Teenage Mutant Ninja Turtles វគ្គ Out Of The Shadows” បានបញ្ហាញ Trailer របស់ខ្លួន នូវឈុតឆាកកម្រនឹងឃើញ ក្នុងខ្សែភាពយន្ត ហូលីវូដ (Hollywood) កន្លងមក។

ក្នងខ្សែភាពយន្តនេះ ជម្រើសសុទ្ធសឹងកំពូកតារាសម្តែង មានទាំងកេរ្តិ៍ឈ្មោះបោះសំឡេងដ៏ល្បីល្បាញ និងទេពកោសល្យខ្ពស់ រួមមានជាអាទិ៍ ដូចជា Will Arnett, Megan Fox, Laura Linney, Johnny Knoxville, និងតារាសម្តែង Tony Shalhoub ក្រោមការជ្រោមជ្រែងរបស់អ្នកដឹកនាំសម្តែងឈ្មោះ David Green អ្នកជំនាញក្នុងការបង្វឹកតារាសម្តែង លំដាប់អន្តរជាតិ។

ទន្ទឹងនឹងនេះ Trailer នៃខ្សែភាពយន្ត ថា “Teenage Mutant Ninja Turtles វគ្គ Out Of The Shadows” ស្តែងឱ្យឃើញនូវបេសកកម្មប្រយុទ្ធ រវាងក្រុមនិនចារការពារសន្តិភាព សម្រាប់មនុស្សលោក និងផែនដី ក៏ដូចជាឈុតឆាកកម្សាន្តក្តៅសាច់ មួយចំនួនទៀត គួរឱ្យទាក់ទាញប្រិយមិត្តអ្នកទស្សនា បំផុត៕

rs_1024x681-121015 (1) rs_1024x681-121015 (2)

មតិយោបល់