ព័ត៌មានជាតិ

ស្រវឹងស្រា ក្តៅខ្លាំងចុះងូតទឹក លង់ស្លាប់ នៅស្រុកមា៉ឡៃ

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេរាយការណ៍បានលង់ទឹកស្លាប់ ខណ:ដែលចុះងូតទឹកនៅពេលដែលស្រវឹងស្រា ។
សមត្ថកិច្ចបានប្រាប់ថា កាលពីមោ៉ង៩:១០នាទីយប់ ថ្ងៃទី១២មេសា ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង

នៅចំណុចក្នុងស្រះទឹកក្រោយសាលាអនុវិទ្យាលយ័ម៉ាឡៃ

ស្ថិតក្នុងភូមិវាលរហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយ

មានជយ័ បន្ទាប់ពីបុរសម្នាក់ត្រូវបានទះឃើញលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ គួក តុក ភេទប្រុស អាយុ36 ឆ្នាំភូមិវាលរហាត់ឃុំម៉ាឡៃ មុខរបរអ្នកសម្អាតសម្រាមនៅផ្សារម៉ាឡៃ ម្ដាយឈ្មោះចិន ធឿន ភេទស្រីអាយុ57ឆ្នាំឳពុក

ឈ្មោះហាតគួកភេទអាយុ56ឆ្នាំ នៅភូមិឃុំ

ខាងលើ ។ ក្រោយកើតហេតុអ្នកភូមិនិងសាច់ញាតិ បានជួយសង្រ្គោះតែហួសពេលទៅហើយ ។ដោយពេលនេះបាននិងកំពុងរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

   
   

មតិយោបល់