ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុង នីនិច កាន់តែមិនចាញ់ ទេព បូព្រឹក្ស

មកទល់ម៉ោងនេះ ទីផ្សារចម្រៀងរបស់តារាចម្រៀង កញ្ញា អ៑ុង នីនិច ត្រូវគេកត់សម្គាល់ថា កាន់តែឈានឡើងជាងមុន។ អ្វីដែលគេកត់សម្គាល់ គឺតារាវ័យក្មេងរូបនេះ កាន់តែលេចធ្លោរ និងមានស្ទីលច្រៀងរាំរស់រវើកមិនចាញ់ កញ្ញា ទេព បូព្រឹក្ស ដែលសុទ្ធតែជាតារាមានរូបរាងតូចស្ដើង ដូចគ្នានោះផង។

ការបង្ហាញសមត្ថភាពលើឆាកតន្ត្រីបន្តផ្ទាល់” Carabao TV5 Spark Concert” កាលពីអាទិត្យថ្ងៃត្រង់ ថ្ងៃទី២២ មេសា មុននេះ បង្ហាញកាន់តែច្បាស់ ថាតារាស្រី អ៑ុង នីនិច លេចធ្លោរមិនធម្មតា បើទោះជានាងទើបតែជាតារារះថ្មី ហើយមិនទាន់មានផលិតកម្ម ចូលជ្រកនៅឡើយ។ យ៉ាងណាមិញ កញ្ញាក៍ត្រូវគេកត់សម្គាល់ថា មានបទចម្រៀង Original Song ជាច្រើនបង្អួតទីផ្សារផងដែរ ខណ:ដែលក្បាច់រាំ ក៍រស់រវើកមិនធម្មតា។

កញ្ញា អ៑ុង នីនិច និយាយថា មកទល់ពេលនេះ នាងមិនត្រឹមតែមានបទចម្រៀងផ្ទាល់ខ្លួន តាំងពីប្រឡូកអាជីពចម្រៀង ប៉ុណ្ណោះទេ តែនាងក៍មានក្រុមរាំផ្ទាល់ខ្លួន និងមានគ្រូបំបែកក្បាច់រាំផ្ទាល់ខ្លួនផងដែរ។ អុីចឹងហើយទើបនាងរមែងលេចធ្លោរ លើឆាកតន្ត្រីជាពិសេស ក្នុងកម្មវិធីសប្បុរសធម៍ធំៗ ជាមួយនឹងក្បាច់រាំ។ នាងក៍មានការងារប្រចាំក្រសួងព័ត៍មាន និងជាសមាជិក”គ្រួសារតារាកម្ពុជា” ផងដែរ ទើបតារាស្រីនេះ មានឳកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំ ហើយធ្វើឲ្យនាងកាន់តែលេចធ្លោរ ក្នុងព្រឹត្តិការណ៍សប្បុរសធម៍ធំៗនាពេលចុងក្រោយ។

ចង់ដឹងថាក្បាច់រាំ អ៑ុង នីនិច រស់រវើកយ៉ាងណាលើឆាកប៉ុស្តិ៍លេខ៥ សូមអញ្ជើញទស្សនា៖

មតិយោបល់