ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឹម រដ្ឋា ខ្នះខ្នែងដើម្បីស្រ្តីកើតជំងឺមហារីកស្បូន

ក្រៅពីផ្ដល់ថវិកាផ្ទាល់ខ្លួន និងជួយជាខោអាវ ក៏ដូចជាថ្នាំសង្កូវមួយចំនួន ជួយដល់ស្រ្តីកំសត់កើតជំងឺមហារីកស្បូនម្នាក់ នៅខេត្តសៀមរាប តារាសម្ដែងនាងទឹម រដ្ឋា ក៏ត្រូវគេឃើញចេញមុខអំពាវនាវជាភាសាអង់គ្លេស ដើម្បីឲ្យមានការជួយសង្គ្រោះ ដោយស្រ្តីរូបនោះផងដែរ។ មានការសង្ស័យជាច្រើនថាស្រ្តីម្នាក់នោះជាប់ជាសាច់ញាតិជាមួយនាង ប៉ុន្តែត្រូវបានតារាស្រីរូបនេះបដិសេធ។

ទឹម រដ្ឋា បានអះអាងថាស្រ្តីកើតជំងឺមហារីកស្បូន ដែលនាងប្រឹងប្រែងចេញមុខជួយនោះ មិនមែនជាអ្នកភូមិផងរបងជាមួយ ឬជាអ្នកធ្លាប់ស្គាល់គ្នានោះទេ ។ ប៉ុន្តែអ្វីដែលនាងខ្នះខ្នែង គឺដោយសារតែភាពអាណិតតែម្ដង ។ នាងថាខ្លួនបានស្គាល់គ្រួសារ របស់ស្រ្តីនោះក្នុងពេលទៅថតកុន នៅខេត្តសៀមរាប ហើយដោយទើសភ្នែក និងមិនអាចឈរអោបដៃឃើញស្រ្តីម្នាក់ នោះបន្តវេទនាដោយគ្មានការគិតគូបាន ទើបនាងផ្ដល់ជាលុយកាក់ និងបានចេញមុខរ៉ៃអង្គាសជាថវិកា ជួយដល់ស្រ្តីម្នាក់នោះ ដើម្បីផ្ដល់ក្ដីសង្ឃឹមចុងក្រោយឲ្យអ្នកជំងឺ ។ នាងថាខ្លួននឹងប្រើអំពាវនាវ ពីព័ត៌មាននោះរហូតរកឃើញអ្នកមានលទ្ធភាពជួយឲ្យ ជំងឺមហារីករបស់ស្រ្តីនោះមានសង្ឃឹមជាថ្មី ខណៈដែលក្រោយពីនាងធ្វើការបង្ហោះក៏ឃើញមានការសួរនាំច្រើនពីអ្នកលេងហ្វេសប៊ុក ជាពិសេសគឺជនបរទេសដែលជាមិត្តភ័ក្ត្រសង្សារនាង។

យ៉ាងណាមិញនាងថាមិនដឹងអ្នកចាប់អារម្មណ៍ ទាំងនោះនឹងមានអ្នកណាម្នាក់ចេញមុខផ្ដល់ថវិកា ឲ្យស្រ្តីរងគ្រោះដែលកើតជំងឺមហារីកស្បូន មានលទ្ធភាពព្យាបាលនោះទេ។ ប៉ុន្តែនាងថាយ៉ាងហោចណាស់ ក៏ត្រូវអំពាវនាវឲ្យអស់ពីលទ្ធភាពដើម្បីឲ្យស្ថានភាពវេទនារបស់ស្រ្តីម្នាក់នោះ ត្រូវបានដឹងឮទូលំទូលាយនោះដែរ។ នាងថាខ្លួនមិនមានលទ្ធផលផ្ដល់ជាថវិកា និងថ្នាំសង្កូវច្រើនទេ ប៉ុន្តែការចេញមុខអំពាវនាវ គឺវាប្រសើរជាងនៅស្ងៀមៗ ហើយឈរមើលជំងឺរបស់ស្រ្តីទុរគតម្នាក់ឈានដល់ដំណាក់កាលចុងក្រោយ ៕

%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-1%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-2%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-3%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-4%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-5%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-6%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-7%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-8%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-9%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-10%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-11%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-12%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-13%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-14%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-15%e1%9e%91%e1%9e%b9%e1%9e%98-%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%b6-16

មតិយោបល់