មណ្ឌលគិរីៈ ឆាយ វិរៈយុទ្ធ រងការចោទប្រកាន់រំលោភតារាសម្តែង និងពិធីការនីម្នាក់នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ។
ការចោទប្រកាន់ខាងលើ ត្រូវបានតារាសម្តែង ណូម័រ សរសេរនៅលើហ្វេសប៊ុកថា ថ្ងៃនេះ ត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់រំលោភ អ៊ីចឹងល្ងាច នេះ មិនបានទៅធ្វើជាពិធីការនីការប្រគំតន្ត្រី “រាត្រីណាត់ជួប” នៅកំពូលចោមចៅទេ។
ពាក់ព័ន្ធនិងករណីខាងលើនេះ ណូម័រ បានធ្វើការបកស្រាយ តាមរយៈ Post News ឲ្យដឹងថា វាគ្រាន់តែឈុតឆាកសម្តែង ក្នុងបទមួយតែប៉ុណ្ណោះ តែបទនេះចំណងជើងអ្វីនាងសូមលាក់សិន។
ណូម័រ ថា “វាគ្មានហេតុភេទកើតឡើងដូច្នោះទេ លោក ឆាយ វិរៈយុទ្ធណា ទៅរំលោភខ្ញុំនោះបង គ្រាន់តែឈុតឆាកសម្តែង ទេតើ” ៕
មតិយោបល់