ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគ្រូក្រមុំអង្វរសុំកូនសិស្សរៀបការ នៅចំពោះមុខហ្វូងមនុស្ស

ចិនៈ អ្នកគ្រូក្រមុំជនជាតិចិនម្នាក់ បានអង្វរសុំកូនសិស្សរបស់ខ្លួន រៀបការដោយបើកចំហរ​នៅចំពោះមុខ​កូនសិស្ស និងមនុស្សជាច្រើននាក់ ។

គ្រូបង្រៀនសាកលវិទ្យាល័យជនជាតិចិនម្នាក់នោះ បានធ្វើឲ្យក្រុមមនុស្សជាច្រើន មានការរំភើប នៅពេលនាង ស្លៀកឈុតកូនក្រមុំ ដោយមានអ្នកកំដរផង បានអង្វរសុំសិស្សរបស់នាងរៀបការ។

អ្នកគ្រូក្រមុំមានត្រកូល ហ៊ូ បានលង់ស្នេហ៍ជាមួយ និងសិស្សរបស់ខ្លួនម្នាក់ ដែលមានត្រកូល ស៊ុន អាយុ ក្មេងជាងខ្លួន ១០ឆ្នាំ ហើយបានសុំរៀបការនៅ ខាងក្រៅបរិវេណ នៃកន្លែងស្នាក់នៅ របស់និស្សិត នៅក្នុងក្រុង Changde ខេត្ត ហូណាន។

អ្នកគ្រូត្រកូន ហ៊ូ ត្រូវបានគេនិយាយថា មានទំនាក់ទំនងស្នេហា ជាមួយនឹង និស្សិត ដែលគេមិនប្រាប់ឈ្មោះនោះ ៤ឆ្នាំមកហើយ។

យ៉ាងណាក៏ដោយ និស្សិតត្រកូល ស៊ុន ដែលបានពាក់អាវយឺតពណ៌លឿងរូបនោះមិនបានធ្វើឲ្យអ្នកគ្រូខកចិតទេ ផ្ទុយទៅវិញគេបានបង្ហាញ ពីអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងនិយាយថា “យលព្រម ” ស្របពេលមនុស្សជាច្រើន បានទះដៃអប់អរពួកគេទាំងពីរ៕

មតិយោបល់