ព័ត៌មានអន្តរជាតិ

ជប៉ុនប្រឆាំងជុំវិញការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង

ជប៉ុនៈ រដ្ឋាភិបាលជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធនេះ បានធ្វើការប្រឆាំងជុំវិញការបាញ់មីស៊ីល របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដោយបានហៅចលនានេះថា “មិនគួរឲ្យអត់ឱន»។នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីការពារប្រទេសជប៉ុន លោក Gen Nakatani បាននិយាយថា ទង្វើនេះ ជាការសោកស្ដាយខ្លាំងបំផុត ហើយបានហៅវាថា ជាការបង្កឲ្យមានភាពអាប់អួ ដល់ពន្លឺសន្ដិសុខអន្ដរជាតិ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។

ទីភ្នាក់ងារព័ត៌មានតូក្យូ ដកស្រង់សម្ដីរបស់អនុមន្រ្តីការបរទេស លោក Shinsuke Sugiyama បានរាយការណ៍ថា ការបាញ់បង្ហោះមីស៊ីលផ្លោងនេះ ត្រូវបានហាមឃាត់ដោយសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ U.N. ជាច្រើនដង។ លោកបានបន្ថែមថា ជប៉ុននឹងសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយជាមួយបញ្ហានេះ៕

មតិយោបល់