ព័ត៌មានសិល្បៈ និងកម្សាន្ត

ផែនការកែទម្រង់វិស័យទេសចរណ៍នៅកម្ពុជា ផ្តោតលើមុំ៤ជាអាទិភាព

ភ្នំពេញៈ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងទស្សនៈវែងឆ្ងាយ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ប្រកបដោយការទាក់ទាញកម្រិតតំបន់ និងពិភពលោក កម្ពុជាបានដាក់ចេញច្បាប់ស្តីពី គោលនយោបាយជាតិទេសចរណ៍ និងផែនការយុទ្ធសាស្រ្ត២០១២-២០២០ ក្នុងនោះផ្តោតលើមុំ៤ជាអាទិភាព។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានបញ្ជាក់ជូនកាលពីពេលថ្មីៗនេះថា ក្រោមស្មារតីនៃច្បាប់ស្តីពីទេសចរណ៍ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការ កំណែទម្រង់វិស័យទេសចរណ៍២០១៥-២០១៨ ដោយផ្តោតលើមុំ៤ជាអាទិភាព ក្នុងនោះមាន “ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ សេវាមួយ ស្តង់ដាមួយ, ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិត ដោយការដាក់ចេញយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ២០១៦-២០២០, ពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ បុគ្គលិកម្នាក់ ជំនាញមួយ និង ការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកទេស ព័ត៌មានវិទ្យា ក្នុងវិស័យទេសចរណ៍ E-tourism

មតិយោបល់