ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៧ ខែ ឧសភា ម្សិលិមិញនេះ នៅ ផ្ទះ A1 ផ្លូវ ០៤ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្ស៊ីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងផលិតកម្ម BKS ដោយបានប្រារព្ធកម្មវិធី ក្រុងពាលីភាពយន្តដំបូងរបស់ខ្លួនក្រោមចំណងជើងថា «ដៃគូកំចាត់ខ្មោច» ។
ក្នុងពិធីក្រុងពាលីភាពយន្ត «ដៃគូកំចាត់ខ្មោច» នេះ មានការចូលរួមពីតារាល្បី ក្នុងនោះ មានតារាកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន នាយ គ្រឿន នាង ខ្ញុង កញ្ញា នី មុន្នីនាថ កញ្ញា ញឹម ចាន់ថន និងតារាប្រុសស្រីជាច្រើនទៀត ដែលល្បីក្នុងប្រទេសកម្ពុជា ។
បើតាមការឲ្យដឹងពីម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា «ក្រៅពីតួខាងលើ យើងនៅមានតួជាច្រើនទៀត ដែលអវត្តមានមិនបានចូលរួម ក្រុងពាលី ដោយសារតែភារៈកិច្ចផ្ទាល់ខ្លូន ក្នុងនោះមាន លោក ប៉ែន ចំរ៉ុង លោក លីយ៉ុងជេ ខ្មែរ និង កញ្ញា ឌុច លីដា » ។ លោកបានថ្លែងបន្តថា ៖ ដោយសារតែមានតួល្បីៗចូលរួមថតឲ្យ ហើយសាច់រឿងនេះ ជារឿងបែបកំប្លែង ដូចនេះ លោកសង្ឈឹមថានឹងទទួលបានការគាំទ្រពីប្រិយមិត្ត ទូទាំងប្រទេស បន្ទាប់ពីចេញផ្សាយរឿងនេះ នៅតាមរោងកុននានា ។
នៅពេលដែលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជា ខាងផលិតកម្ម ចង់ផលិតខ្សែភាពយន្ត បន្ទាប់ពីបង្កើតចម្រៀងស្នាដៃកូនខ្មែរ ?
ចាងហ្វាងផលិតកម្មវ័យក្មេងខាងលើ ក៏បានឲ្យដឹងផងដែរថា ៖ វាជាឧបនិស្ស័យ ម្យ៉ាងទៀត លោកចង់លើកកម្ពស់ខ្សែភាពយន្តខ្មែរ ឲ្យមានមុខមានមាត់ លើសកលលោក ។
បញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ជិត១ឆ្នាំហើយ ដែលផលិតកម្ម BKS បានបើកដំណើរការ ដោយចំនាយទុន ជិត ២០ ម៉ឺនដុល្លារ ខណៈចំណូលមិនទាន់បានហូលចូលនៅឡើយនោះ ៕
មតិយោបល់