ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅមុននេះបន្តិច នាយករដ្ឋមន្ត្រីអង់គ្លេសចុះចេញពីតំណែងហើយ ក្រោយពីបោះឆ្នោតផ្តាច់ខ្លួនចេញពីអឺរ៉ុប

អង់គ្លេស: នៅមុននេះបន្តិច នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron បានចុះចេញពីតំណែងហើយ ពោលគឺនៅខែតុលា ខាងមុខនេះ ក្រោយពីបោះឆ្នោតប្រជាមតិផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ ហើយលោកនាយករដ្ឋមន្ត្រីរូបនេះ ចង់ឲ្យប្រជាពលរដ្ឋនិងមេដឹកនាំផ្សេងៗទៀត ត្រូវធ្វើទង្វើរល្អនិងគិតពីផលប្រយោជន៍ជាតិធំជាងរឿងផ្ទាល់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៤ មិថុនានេះ។

សូមបញ្ជាក់ថា ក្រោយពីបោះឆ្នោតប្រជាមតិសម្លេងគាំទ្រចំនួន ៥២ភាគរយចង់ឲ្យអង់គ្លេសងាកចេញពីអឺរ៉ុប និងចំនួន ៤៨ភាគរយទៀតចង់ឲ្យអង់គ្លេសបន្តនៅជាមួយអឺរ៉ុប ហើយនៅទីបំផុតនោះ អង់គ្លេសក៏បានសម្រេចចិត្តដើរចេញពីអឺរ៉ុបផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺផ្សារភាគហ៊ុននៅតំបន់អឺរ៉ុបទាំងមូលបានធ្លាក់ចុះខ្លាំងផងដែរ រីឯលុយផោនរបស់អង់គ្លេសក៏ធ្លាក់ចុះដូចគ្នាដែរ៕
UKleader

មតិយោបល់