ភ្នំពេញៈ វាហាក់ដូចជាប្លែកខ្លាំងណាស់ ដោយកន្លងមកតារាសម្តែង គីម ច័ន្ទបូរមី បានអះអាងថា នាងមិនទាន់មានកំណាន់ចិត្តនៅឡើយនោះទេ ប៉ុន្តែក្រោយអះអាងមិនទាន់បានមួយចម្អិនកំពឹសផង ស្រាប់តែធ្លាយរូបនាងនៅក្នុងបន្ទប់ជាមួយនិងតារាសម្តែង ណារ៉ា ធ្វើឲ្យទស្សនិកជនចលាចលចង់ដឹងថា រឿងនេះវាយ៉ាងម៉េច?
ណារ៉ា បានប្រាប់ Post News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា លោកនិងតារាសម្តែងស្រស់សោភា គីម ច័ន្ទបូរមី គ្មានអ្វីទំនាក់ទំនងគ្នាដល់ថ្នាក់មានសម្ព័ន្ធស៊ីជម្រៅនោះទេ ដោយគ្រាន់តែជាមិត្តភក្តិធម្មតាៗតែប៉ុណ្ណោះ ហើយការលើកឡើងថា មានសម្ព័ន្ធស្នេហាស៊ីជម្រៅនោះ វាជារឿងមិនពិតនោះទេ។
តារាសម្តែងវ័យ២៥ឆ្នាំខាងលើថា “រូបដែលធ្លាយចេញនៅក្នុងបន្ទប់តែ១ ហើយ គីម ច័ន្ទបូរមី គេងចុចទូរស័ព្ទនោះ គឺតាមរយៈការ Live Bingo លេងៗរបស់ពួកខ្ញុំ ដែលកំពុងថតរឿង ទេពធីតាម៉ាណាកាំង របស់ផលិតកម្ម រ៉ុក តែប៉ុណ្ណោះ”។
ណារ៉ា បានធ្វើការអះអាថា សម្រាប់រឿង ទេពធីតាម៉ាណាកាំង នេះ លោកដើរជាតួជាភេទទី៣ ដោយបង្ហាញមុខញឹកញាប់ ជាមួយនឹងតួឯកស្រី កញ្ញា គីម ច័ន្ទបូរមី៕
មតិយោបល់