ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ទេព បូព្រឹក្ស ចេញមុខបកស្រាយព័ត៌មានធ្លាយរូបប៊ីគីនី

ភ្នំពេញ: តារាចម្រៀង ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានចេញមុខបកស្រាយនៅលើគណនីហ្វេសប៊ុកខ្លួន រសៀលថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៦ថា រូបដែលបែកធ្លាយ និងត្រូវបានផេកមួយ យកមកត្រូល នោះគឺមិនមែនជារឿងពិតនោះទេ ។

ក្រោយផេក Troll & Support Pop Singerបានបង្ហោះសារ និងភ្ជាប់មកជាមួយនឹង Status និងជាមួយនឹងរូបភាព ថា៖ “មើលបូព្រឹក្សលេងចុះឡើងកប់ # ‎លើសហើយ” ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀងរាងស្រលូន ទេពបូព្រឹក្សបានចេញមុខបដិសេធ តាមរយ:ហ្វេសប៊ុកថា៖ “O M G!! រាងដែលអូនប្រាថ្នា បើបានដើមទ្រូងធំ ដើមដៃតូច ជើងស្រលូន រាងអញ្ចឹងល្អយ៉ាងណាទេសរសើ របងពូកែរករូបមែនសូម្បីខ្ញុំក៌ចង់Surpriseខ្លួនឯងទៀតហាថាបានរាងស្អាតអញ្ចឹងតាំងពីពេលណាហាហាហើយបើរាងបានប៉ុណ្ណឹងមែនសប្បាយស្លៅកពាក់ណាស់” ។

តារាហង្សមាស រូបនេះបានបន្តថា ព្រោះរាងស្អាត ស្លៀកអី្វក៌សម មិនបាច់ខំរកម៉ូត ច្នៃម៉ូតកាត់ពាក់ ឲ្យសមរាង ដូចរាល់ថ្ងៃហត់ហើយពិបាកណាស់ តែគ្រាន់តែបញ្ចាក់ Admin Page មុនផុសគួរគិត កុំដោយសារចង់បានល្បីផេកខ្លួនឯង យកឈ្មោះតារាផ្សេងៗមកលេងសើច សូមគិតដល់ចិត្តគេផង៕

មតិយោបល់