សារប៉ុន្មានប្រយោគរបស់តារាចម្រៀង និង ជាពិធីករល្បីល្បាញ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានធ្វើអោយអ្នកលេងហ្វេសប៑ុក មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ដោយអ្នកខ្លះអាចនឹងស្រក់ទឹកភ្នែកផង បើបានអាន ហើយគិតពីអត្ថន័យមួយឃ្លាៗ ដែលលោកបានបង្ហោះ។ នេះជាសារឆ្លើយតប ទៅកាន់លោកឳពុក ដែលលោកប្រកាសថា បានធ្លាក់ខ្លួនឈឺធ្ងន់ ព្រោះតែជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលលោកបានដើរតួក្នុងការព្យាបាល ស្ទើរតែគ្រប់មធ្យោបាយទៅហើយ ប៉ុន្តែនៅតែគ្មានលទ្ធផល។
សារដ៍ក្ដុកក្ដួល ដែលលោកបានសរសេរនោះ គឺបានបង្ហោះថា “ ពេលនេះម៉ោង 02:10 នាទី យប់…
តាំងពីប៉ា ឈឺ កូនមិនដែលទៅធ្វើការក្លឹបទេ….ប៉ុន្តែយប់នេះ កូនឆ្លៀតសម្តែងមួយរាត្រី នៅ ថោន ក្លឹប ប៉ុន្តែពេលកូនមកដល់ផ្ទះ កាន់តែស្រណោះប៉ា… គឺ កូនបាត់ប៉ា លែងឈរចាំបើកទ្វារអោយកូនដូចមុនហើយ ព្រោះជាទម្លាប់របស់ប៉ា មិនអោយអ្នកណា បើកទ្វារទាំងអស់ ព្រោះប៉ាថា បើមិន call ដាស់ប៉ាទេ ពេលប៉ា ភ្ញាក់ ហើយមិនដឹង កូនមកដល់ផ្ទះ ប៉ា ភយ័ ប៉ា ញ័រទ្រូង… ប៉ុន្តែពេលនេះកូនលែងបាន តេទៅដាស់ ប៉ាដូចមុន ព្រោះប៉ា នៅគេងលើគ្រែមួយកន្លែង លែងដឹងឮអ្វីទាំងអស់… កូនត្រូវចុចតេឡេទ្វាររបងខ្លួនឯង .. កូនត្រូវចាក់សោរទ្វារផ្ទះខ្លួនឯង…
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏កូននៅតែសប្បាយចិត្តព្រោះបានឃើញប៉ា គេងលើគ្រែនៅជាន់គ្រែក្រោមផ្ទះ .. ហើយកូននៅតែបានឃើញមុខប៉ា ទោះប៉ា ឋិតក្នុងកាលៈទេសៈមិនស្គាល់កូនបែបនេះក៏ដោយ…!!
ពេលកូនមានប៉ា ប៉ាតែងបារម្ភ call តាមកូនរហូតកូនមកដល់ផ្ទះ .. រហូតពេលខ្លះ កូនធុញ ប៉ា កូនអន់ចិត្តថា ប៉ា នៅតែគិតកូនម្នាក់នេះដូចកូនក្មេង ទោះកូនធំហើយក៏ដោយ… ប៉ុន្តែដល់ពេលនេះ ប៉ាធ្លាក់ខ្លួនឈឺ ប៉ាលែងស្គាល់អ្វីទាំងអស់ គឺ កូនក៏លែងឮពាក្យប៉ា call រំខានកូនដូចមុន កូនក៏លែងធុញដូចកាលពីមុន ប៉ុន្តែកូនក៏លែងបានឮសម្តីប៉ា ដូចមុនដែរ .. បន្សល់តែពាក្យស្រណោះគ្រប់រូបភាព ប៉ា និង កូន…
ហ៊ឺ….. សុខៗ កូនយករឿងដាក់ខ្លួន គិតមិនដល់ បណ្តោយអោយប៉ា គិតច្រើន ទីបំផុតប៉ា គិតរឿងកូន រហូតដល់សម្តីចុងក្រោយរបស់ប៉ា ក៏ប៉ា នៅនិយាយពីរឿងរបស់កូន…
កូនស្តាយ ហួសពីស្តាយ…. បើកូនដឹងថា វាជាវិនាទីដ៏ខ្លី ហើយជាវិនាទីចុងក្រោយរបស់ប៉ា កូនមិនយកបញ្ហារបស់កូនមួយនេះ មកពិចារណា ជាមួយប៉ា ទេ….
កូនស្តាយណាស់ … ប៉ា អើយ … ឆាប់ដឹងខ្លួនឡើងវិញមក អាងកូនបានពិគ្រោះ និង ពិភាក្សា ជាមួយប៉ា បន្តទៀត…
ស្អប់ខ្លួនឯង..!!! បងប្អូនៗ ដែលជាកូនៗទាំងអស់គ្នា បើគិតថា ពាក្យនេះ មាននយ័ គួរកុំធ្វើតាមខ្ញុំ ពេលឪពុកម្តាយបារម្ភ កុំខឹង កុំអន់ចិត្តនឹងគាត់ ពេលវេលាពិតមើលមិនឃើញទេ ទីបំផុតកុំអោយមានការស្តាយក្រោយដូចខ្ញុំ … ហើយគួររកពេលវេលា សម្រាប់ឪពុកម្តាយអោយបានច្រើន ព្រោះគាត់ចាស់ហើយ… ជំងឺមើលមិនឃើញ ជីវិតក៏មិនទៀង….៕
មតិយោបល់