ខួរក្បាល គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្សគ្រប់រូប ហើយដើម្បីការពារវាឲ្យមានសុខភាពល្អ ចាំបាច់ត្រូវផ្តល់អាហារដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ ក៏ប៉ុន្តែអាហារមួយចំនួន អាចបណ្តោលឲ្យកោសិកាខួរក្បាលមានភាពចុះខ្សោយ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើស អាហារមកបរិភោគ។ ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកគួរតែជៀសវាង ព្រោះវាអាចធ្វើឲ្យខួរក្បាលរបស់អ្នកឆាប់ចាស់ មានកើតមានជំងឺបាត់ការចង់ចាំ។
ភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើនពេក អាចបង្កើនឱកាសនៃការវិវត្តិទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយមិនតែប៉ុណ្ណោះវាក៏អាចបង្កើនហានិភ័យវិវត្តទៅរកជំងឺបាត់ការចង់ចាំ ផងដែរ។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាត់ការចង់ចាំ អ្នកគួរតែកាត់បន្ថយភេសជ្ជៈប៉ូវកម្លាំង ដែលមានផ្ទុកជាតិស្ករផ្អែមច្រើន។
អាហារសម្បូរខ្លាញ់
ការសិក្សាជាច្រើនបានរកឃើញថា នៅពេលអ្នកទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ញឹកញាប់ ហាក់ដូចជាមានការកើនឡើងហានិភ័យនៃជំងឺបាត់ការចង់ចាំ ឬជំងឺភ្លេចភ្លាំង ជាងអ្នកដែលទទួលទានអាហារប្រភេទនេះ មិនសូវញឹកញាប់។ ដូច្នេះរាល់អាហារសម្បូរជាតិខ្លាញ់ ដូចជា ដំឡូងបារាំងចៀន សាច់បំពង ឬអាហារវេជ្ជខ្ចប់មួយចំនួនទៀត អ្នកគួរកាត់បន្ថយ។
គ្រឿងស្រវឹង
ការសិក្សាជាច្រើនបានរកឃើញថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ អាចកាត់បន្ថយបរិមាណខួរក្បាល ផ្លាស់ប្តូរមេតាប៉ូលីស និងរំខានដល់ប្រព័ន្ធសរសៃប្រសាទ។ ប្រសិនបើអ្នកមិនព្រមកាត់បន្ថយការទទួលទានគ្រឿងស្រវឹងទេ យូរៗទៅអ្នកនឹងកើតជំងឺបាត់ការចង់ចាំជាមិនខាន៕
ដកស្រង់ពី៖ thehealthsite
មតិយោបល់