ភ្នំពេញៈ បើតាមការគ្រោងទុក និងណាត់ជាមួយនឹងគ្រូពេទ្យប្រទេសវៀតណាម គឺនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែដោយសារតែស្ថានភាពជំងឺបេះដូងរបស់លោក ខ្យង ឧស្សាហ៍ធ្វើទុក្ខ ហេតុនេះហើយធ្វើឲ្យ កាតុ សម្រេចចិត្តនាំប្តីទៅវៀតណាម តែម្តងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងវត្តមានចូលរួមមង្គលការ ថន ដារ៉ា ទាំងប្រញាប់ប្រញាល់និងមិនបានហូបចុករាំរែកនោះ កាតុ បានថ្លែងប្រាប់ Post News ឲ្យដឹងថា នៅព្រឹកស្អែកថ្ងៃទី២៧ ខែមិថុនា ឆ្នា២០១៦ នាងនឹងនាំប្តីទៅកាន់វៀតណាម ដើម្បីពិនិត្យលើបញ្ហាបេះដូង សារជាថ្មី ម្តងវៀត ដោយលើកនេះគឺទៅតែ២ថ្ងៃតែប៉ុណ្ណោះ។
កាតុ ថា «សម្រាប់ការយកប្តីខ្ញុំទៅវៀតណាម លើកនេះ គឺត្រូវចំណាយពេល២ថ្ងៃ ដោយថ្ងៃទី២៩ បានត្រឡប់មកវិញ ហើយលើកនេះ គឺត្រៀមតែជាង១ពាន់ដុល្លារតែប៉ុណ្ណោះ ព្រោះថាខ្ញុំបានចំណាយខ្ទង់ម៉ឺនបាត់ទៅហើយនោះ»។
កាតុ ក៏បានអះអាងថា ផងដែរថា មិនមែនពេទ្យកាលម៉ែត នៅភ្នំពេញយើងអន់នោះទេ ហើយមានគ្រូពេទ្យជំនាញៗមិនចាញ់ប្រទេស ជិតខាងនោះដែរ តែនាងត្រូវសម្រេចចិត្តយកគាត់(លោកខ្យង) ទៅវៀតណាមខុសការណាត់ទុក ដើម្បីត្រួតពិនិត្យបញ្ហាមួយចំនួនកំពុងមាន៕
មតិយោបល់