ព័ត៌មានសិល្បៈ និងកម្សាន្ត

ដោយសារឆន្ទះតស៊ូ ពេលនេះ ក្មេងស្រី យ៉ង់ ស្រីនីត កែប្រែខ្លួន ៩០ដឺក្រេ មានសម្រស់កាន់តែស្អាត!

(ភ្នំពេញ)៖ យ៉ង់ ស្រីនីត គឺជាក្មេងស្រីរស់នៅទីជនបទម្នាក់ ដែលកាលពីមួយរយ:មុន មានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បងប្អូនប្រជាជនខ្មែរ និងអ្នកលេងបណ្តាញសង្គម ព្រោះក្មេងស្រីរូបនេះ មានរូបសម្រស់ស្រស់ស្អឫតពីធម្មជាតិ ប៉ុន្តែមានជីវិភាពលំដាក។ យ៉ាងណាមិញ ក្រោយពេលមានភាពល្បីល្បាញក្នុងបណ្តាញសង្គម នាងត្រូវបានសប្បុរសជនជួយ និងផ្តល់ឱកាសការងារឲ្យធ្វើផងដែរ។ រហូតមកទល់នឹងពេលនេះ ទាំងស្ថានភាពក៏ប្រសើរឡើង និងរូបសម្រស់ គឺកាន់តែស្អាតផងដេរ។

ដោយកាលនោះក្រោយឃើញនាងហើយ ធ្វើឲ្យគ្រប់គ្នាអាណិតស្រលាញ់នាងស្ទើរច្រើន ព្រោះជាក្មេងស្រីដែលមានឆន្ទ: មានក្ដីស្រមៃ និងចេះតស៊ូក្នុងគ្រួសារក្រីក្រ។ ម្យ៉ាងវិញទៀត ដោយសារតែមនុស្សមួយចំនួន មើលឃើញពីភាពស្រស់ស្អាតរបស់នាងទើបមានបណ្ដាក្រុមហ៊ុន និងអ្នកមានចិត្តសប្បុរសធម៌ជាច្រើនបានជួយឧបត្ថម្ភ និងហៅនាងទៅថតផ្សាយពាណិជ្ជកម្មជាហូរហែ ពិសេសក៏មាន ឧកញ៉ាស្រី ចាន់ថន ទទួលចិញ្ចឹមជាកូនធម៌ផងដែរ។

ជាមួយគ្នានេះ ក្រោយមានអ្នកជួយទំនុកបម្រុងលើការរស់នៅរបស់នាង ពេលបច្ចុប្បន្ន យ៉ង់ ស្រីនីត ក៏កាន់តែវិវត្តន៍ខ្លួនបានល្អ ស្រស់ស្អាតជាងមុន ប្ដូរទាំងការតុបតែងខ្លួន ប្ដូរទាំងសាច់ឈាមប្រែជាស្រស់ថ្លា ពោលគឺអាចនិយាយបានថា ពេលនេះជីវិតរបស់នាងស្ទើរតែផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុងតែម្ដង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្ដាញសង្គមមក។

គួរបញ្ជាក់ថា សព្វថ្ងៃក្មេងស្រីរូបនេះ កំពុងចំណាយពេលរៀនសូត្រ និងកំពុងធ្វើជាអ្នកឆុងកាហ្វេ នៅក្នុងហាងកាហ្វេនៃសួនកម្សាន្តមួយកន្លែង ដើម្បីជួយរកប្រាក់ទៅជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតផងដែរ៕

មតិយោបល់