ខណៈដែលតារាសម្ដែងមួយចំនួន ត្រូវគេឃើញផ្ទះឡើងនូវព័ត៌មានលុយកាក់ជាមួយម្ចាស់ផលិតកម្មនោះ តារាសម្ដែងវ័យ២៣ឆ្នាំ កញ្ញា ឈឹម អារីយ៉ា ក៏បានបង្ហោះរិះគន់ផលិតករពាក់ព័ន្ធនឹងករណីនេះផងដែរ។ នាងបានទាំងព្រមានថា នឹងបញ្ចេញឈ្មោះម្ចាស់ផលិតកម្មដែលនាងបង្ហើបថាមានរឿងពិបាកលុយកាក់ជាមួយនាង នាពេលកន្លងមកនោះផង។
តារាសម្ដែង កញ្ញា ឈឹម អារីយ៉ា បានបង្ហោះភ្ជាប់នឹងសាររបស់តារាសម្ដែង លោក ហង្ស សម្បើមស័ក្ត ដែលទើបផ្ទុះរឿងផលិតករជំពាក់លុយថា”នាងខ្ញុំមិនដឹងថាអ្វីៗដែរបង(ហង្ស សម្បើមស័ក្ត) និយាយនេះពិត រឺមិនពិតតែបើវាជាការពិតនាងខ្ញុំពិតជាយល់អារម្មណ៌មួយនេះព្រោះនាងខ្ញុំក៏ជាតួម្នាក់ដែរ ហើយក៏បានជួបរឿងនេះដែរ ពិបាកណាស់ផលិតកម្មមួយចំនួនតូចគឺចឹង ថតអោយហើយរឿងចាក់ចប់ហើយ នៅមិនបើកលុយអោយតួទេនិយាយកុហកថ្ងៃនេះថ្ងៃនោះខ្ញុំមិនយល់ទេថាគាត់គិតអីហើយ…………..តួរដែរជួបរឿងនេះខ្លួនឯងបានយល់អារម្មណ៌មួយនេះ😟😟😟ហើយខ្ញុំនិយាយចឹងហើយបើដឹងខ្លួនគួរតែគិតគូរ😡😡រក៏ចង់អោយនិយាយអោយចំឈ្មោះ”។
នេះមិនមែនលើកទី១នោះទេ ដែលតារាសម្ដែងនៅក្នុងប្រទេសកម្ពុជា ត្អូញត្អែរពីករណីថតកុនហើយមិនបានទទួលលុយកាក់ ក្រោយថតរឿងចប់។ យ៉ាងណាមិញ នាងបានបដិសេធថា មិនទាន់សម្រេចចិត្តបញ្ចេញឈ្មោះម្ចាស់ផលិតកម្មដែលនាងប្រកាសថាមានរឿងជំពាក់លុយនោះទេ ដោយនាងបង្ហើបថា រង់ចាំអោយផលិតករនោះ មិនឆ្លើយតបនឹងការដោះស្រាយចំពោះការទាមទាររបស់នាងសិន។
គួរបញ្ជាក់ផងដែរថា កញ្ញា ឈឹម អារីយ៉ា ធ្លាប់បានសម្ដែងភាពយន្តមួយចំនួនដូចជា រឿង រឿងកូនប្រសារឡឺកឺ របស់ CTN, រឿងគ្រូពេទ្យខ្ញុំ របស់ PNN, រឿងកន្ទោងខៀវ របស់ PNN
និង រឿងគ្មានថ្ងៃបញ្ចប់ ជាដើម ខណៈដែលទីផ្សារសិល្បៈនាពេលចុងក្រោយកំពុងហក់ឡើង ក្រោយប្រឡូកការសម្ដែងកាលពីចុងឆ្នាំ២០១៥៕
មតិយោបល់