ភ្នំពេញៈ «ផ្កាយរៈក្នុងសួន» គឺជាកម្មវិធីដ៏ពេញនិយមរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ១១ ដែលចាក់បញ្ចាំងរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៧ ដល់ម៉ោង៩យប់ ដោយពេលនេះរកឃើញ បេក្ខជន បេក្ខនារី ៦នាក់ ឈានជើង ទៅដណ្តើមពានរង្វាន់ចុងក្រោយ។
នៅសល់តែ៦ សប្តាហ៍ទៀត តែប៉ុណ្ណោះ កម្មវិធី «ផ្កាយរៈក្នុងសួន» នឹងត្រូវបានបញ្ចប់ ដើម្បីចម្រាញ់រកម្ចាស់ជយលាភី ប្រជាប្រិយភាព ពានឆ្នើម និង ពានសំនៀងផ្អែម។
លោក ហ៊ឹម ច័ន្ទតារារិទ្ធ ដែលជាអ្នកដឹកនាំកម្មវិធីមួយរូប របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ១១ បានប្រាប់ Post News នៅរសៀលថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា សម្រាប់កម្មវិធី «ផ្កាយរៈក្នុងសួន» នឹងបញ្ចប់នៅ៦សប្តាហ៍ទៀត ដោយបច្ចុប្បន្នខាងកម្មវិធី បានចម្រាញ់រកឃើញ បេក្ខជន និងបេក្ខនារី ៦ នាក់ ដើម្បីឈានទៅកាន់វគ្គចុងក្រោយ ។
លោក ហ៊ឹម ច័ន្ទតារារិទ្ធ ថា«ក្នុងចំណោម បេក្ខជន ៦នាក់នេះ កម្មវិធីចម្រាញ់ យកតែ៣នាក់នោះទេ ដោយពានដែលផ្តល់ឲ្យគឺ អ្នកមានប្រជាប្រិយភាព ឆ្នើម និងសំនៀងផ្អែម»។
បញ្ជាក់ផងដែរថា សម្រាប់កម្មវិធី «ផ្កាយរៈក្នុងសួន» គឺគ្រប់គ្រងដោយ លោក ហ្វៃ សំអាង ៕
លោក ហ្វៃ សំអាង អ្នកគ្រប់គ្រងកម្មវិធី
លោក ហ៊ឹម ច័ន្ទតារារិទ្ធ អ្នកដឹកនាំកម្មវិធី
លោក នូ សុភេន អ្នកដឹកនាំកម្មវិធី
លោក ម៉េង ប៊ុន ឡូ អ្នកដឹកនាំកម្មវិធី
លោក ណៃ សុគន្ធា អ្នកដឹកនាំកម្មវិធី
មតិយោបល់