កាលពីថ្ងៃទី១២ វិច្ឆិកា តារាសម្ដែង លោក ចៅខ្មែរ និងកូនកំលោះ លោក ខុន ខេមរិន្ទ បានប្រារព្ធពិធីរៀបការជាមួយគ្នាយ៉ាអធឹកអធម ដោយមានមេបាទាំងសងខាងអបអរសាទរ។ ពិធីមង្គលការរបស់អ្នកទាំងពីរ មានទាំងអ្នកជំនួញ តារាសិល្បៈ និងអ្នកសារព័ត៍មានចូលរួមយ៉ាងច្រើនកុះករ នៅបុរីដែលគូស្នេហ៍ភេទដូចគ្នាមួយគូនេះ ទិញផ្ទះរួមគ្នាធ្វើជាចំណងដៃ។
លោក ចៅខ្មែរ និយាយថា ដ្បិតតែលោករៀបការភេទដូចគ្នា ដែលច្បាប់រដ្ឋមិនអនុញ្ញាតិ ប៉ុន្តែលោកបានធ្វើឡើងធំដុំ ដោយមានពិធីសូត្រមន្ត និងចងដៃមិនខុសពីមង្គលប្រុសស្រីទូទៅនោះទេ ដ្បិតថាពិធីខ្លះគ្រាន់តែធ្វើរបៀបឩបកិច្ចៗ។ ពិធីនោះ ក៍ភ្ជាប់នឹងពិធីឡើងផ្ទះ និងសម្ពោធហាងលក់ផលិតផល ដែលអ្នកទាំងពីរសន្សំលុយកាក់រួមគ្នាទិញបាន។
ក្នុងពិធីនោះ លោកត្រូវគេឃើញសាច់ញាតិ និងមេបាទាំងខាងកូនកំលោះ និងខាងចៅខ្មែរ ចូលរួមដោយទឹកមុខសប្បាយរីករាយ ដោយតំណាងគ្រួសារទាំងសងខាង សុទ្ធតែបញ្ជាក់ថា គ្មានអារម្មណ៍អាម៉ាស់នោះទេ ផ្ទុយទៅវិញគឺសប្បាយចិត្ត និងគាំទ្រដែលកូនប្រុសទាំងពីរក្លាហានបញ្ចេញអារម្មណ៍ពិត ហ៑ានរៀបការជាមួយគ្នា។
មង្គលការនេះ ត្រូវគេឃើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ដោយកាន់តែយប់ជ្រៅ កាន់តែសំបូរតារាសិល្បៈចូលរួម បើទោះជាពិធីធ្វើឡើងក្នុងបុរីវាលស្បូវ ដែលច្រកចូលរៀងស្ងាត់ជ្រងំ ហើយជ្រៅបន្តិច។







































មតិយោបល់