គេហទំព័រ ដណឹង ជាទីគោរពពីចម្ងាយ ខ្ញុំបាទ ឈ្មោះ វណ្ណដា ជាបុគ្គលិកនៅក្នុងស្ថាប័នឯកជនមួយ នៅក្នុងរាជធានី ភ្នំពេញ សូមសារសព្ទវាចារចត្ត តាមលោកពូ បុរសដំណឹង ដូចតទៅ ៖
នេះគឺជាលើកទី ១ ក្នុងជីវិតរបស់ខ្ញុំបាទ នៅក្នុងគេហទំព័រ ដំណឹង ហើយក៏ឆាកដំបូងដែលបើកនូវជីវិតដ៏ជូរចត់របស់ខ្ញុំបាទផងដែរ ។
ខ្ញុំតែងតែសួរខ្លួនឯងជារឿយៗថា ខ្ញុំខុសអ្វី ? ខ្ញុំមិនសាកសមនឹងគេត្រង់ចំណុចណាខ្លះទៅ ? សម្រាប់ក្តីស្នេហ៍មួយដែលកើតឡើងដោយផ្ទុងផ្តើមពីខ្ញុំជាបុរស ក្នុងរយៈពេល ២ និង ៣០ ថ្ងៃ ស្មើនឹង ២៥ ខែ ដែលជាស្នេហ៍ស្មោះឥតងាករេ ហើយក៏គ្នានចិត្តក្បត់ម្តងណាឡើយ ។ ថ្ងៃ ទី ៣១ ខែ មករា ឆ្នាំ ២០១២ នាពេលថ្មីៗនេះ ខ្ញុំបានទទួលនូវវិវាទផ្លូវចិត្តរុកចាកដោតចំទងប្រមាត់ អួលណែនក្តុកស្ទើរដកដង្ហើមមិនរួចទៅ ហើយ នៅពេលដែលលឺចម្លើយថា “យើងបែកគ្នាទៅ” ពាក្យមួយគ្នានេះ តើសម្រាប់មនុស្សស្មោះសមនឹងទទួលយកពាក្យនេះមែនទេ ? ហេតុអ្វីមនុស្សស្មោះក៏ជាមនុស្សដែលជួបនូវទុក្ខ អ្វីដែលគិតជាយូរហើយ ថាខ្ញុំមិនចង់ជួបតែពេលនេះអូនធ្វើឲ្យបងយល់ថាអ្វីទៅជាស្នេហ៍ពិត មនុស្សដែលក្បែរឃ្លៀកជាមនុស្សដែលដកនូវរោមឃ្លៀក ដង្កូវក្នុងសាច់ហើយ អូនចង់យកបេះដូងមនុស្សដែលស្មោះស្នេហ៍ម្នាក់នេះ យកធ្វើមុំាមែនទេ អូន? បានជាអូនចាក់រុកទន្ទ្រានយ៉ាងនេះ បងខុសអ្វី? ឆ្លើយមកសូម ឆ្លើយមក ថា មនុស្សស្មោះម្នាក់នេះ ខុសអ្វី ? ក្បត់បងហើយ នៅធ្វើឬកឡូយទៀត ហេតុអ្វីនៅស្ងៀមធ្រឹង ម្តេចមិនតបមក ។ ណ្ហើយ! អូនអើយទោះបីជាអូនភ្លេចគ្រាមួយដែលមានចម្ងាយផ្លួវដី ១២០ គីឡូម៉ែត្រ ក្រោមស្បៃរាត្រីងងឹងពោរពេញទៅដោយគ្រាប់ភ្លៀងក៏ដោយ និងមានរឿងរ៉ាវផ្អែមល្អែម ជាច្រើនទៀត គោបជាមួយនឹងភាពជូរចត់ខ្លះតែប៉ុណ្ណោះ ហេតុអ្វីក៏អូនហានបំភ្លេច ? ចិត្តអូនធ្វើពីអ្វីម្តេចក៏រឹងជាងដែកថែប យ៉ាងនេះ បងយល់ហើយ មកពីបងនេះ មិនមានអ្វីគ្រប់យ៉ាងដូចគេម្នាក់នោះ ទើបអូនហានបំភ្លេចបងចោល ឲ្យអណ្តែតដូចក្បូនគ្មានកោះ គ្មានត្រើយ ស្ទាក់ស្ទើរ ទៅមុខមិនរួច ថយក្រោយមិនរួច ។
បងមិនចង់រ៉ាយរ៉ាបច្រើននោះទេ តែទំហំនៃទុក្ខវាច្រើនពេក កកស្ទះក្នុងទ្រូង តែសម្រាប់ជាចំណងដៃអូន និង គេបងមានតែកំណាព្យ ៣ ទៅ ៤ ឃ្លា សម្រាប់ក្តីសុខអូន នឹងគេចុះ
នឹមនួនបណ្តូលចិត្តស្អិតទ្រូងបង រាល់ខែកន្លងបងមិនអាចភ្លេច
រយអនុស្សាចារដោយទឹកបិច កម្មកាចទង្គិចឲ្យអូនភ្លេចបង ។
តែវាមិនស្អីឡើយណាមាសស្ងួន មានតែជំនួនជូនដល់មាសបង
ពរប្រាំប្រកាកុំឲ្យរំលង ដល់ស្រងនួនល្អងកុំបីឃ្លាត ។
ត្រូវស្រលាញ់គេដូចបងស្រលាញ់អូន ឱស្រស់នឹមនួនសូមកុំក្បត់
ក្តីសុខរបស់អូនធ្វើឲ្យបងអស់ចិត្ត ឱស្រស់វមិត្របងអស់ចិត្តហើយ ៕
ពីបង ស្នេហ៍អូនគ្មានប្រែ (វណ្ណដា)
មតិយោបល់