ភ្នំពេញៈ លេចមុខលើកនេះ តារាសម្តែងសិចស៊ី នាង វ៉ាង ស្រីណូ បានខឹងក្រាវក្រោធ ជះកំហឹងទាំងដុលៗ ទៅលើមនុស្សមួយក្រុមដែលមកបំផ្លាញ គណនីហ្វេសប៊ុករបស់នាង ដែលជារបស់ទាក់ប្រាក់ដុំ ដ៏សំខាន់ក្នុងរបររកស៊ីតាមអនឡាញ។
នៅល្ងាចម្សិលមិញនេះ វ៉ាង ស្រីណូ បានចេញមុខសរសេរទាំងកំហឹង នៅលើហ្វេសប៊ុករបស់នាងថា «Status មួយនេះនាងខ្ញុំវ៉ាងស្រីណូ សុំផ្ញើជូនបងប្អូនដែលប៉ិនច្រណែនឈ្នានីស នាងខ្ញុំក្នុងមុខរបររកស៊ីតាម online ហើយនាងខ្ញុំចង់និយាយ អោយស្មោះអស់ពីចិត្តថា កុំច្រណែន និង កុំស្អប់នាងខ្ញុំពេលដែលការរកស៊ីរបស់នាងខ្ញុំបានរីកចម្រើន និងជាពិសេស សុំកុំលួចនិយាយបង្កាច់បង្ខូចសម្អុយឈ្មោះនាងខ្ញុំពីក្រោយខ្នង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនអី»។
តារាសិចស៊ី ខាងលើបានបន្តថា ហើយជាពិសេសទៅទៀតនោះ សូមកុំប្រមូលគ្នីគ្នាជាបក្សជាពួក ដើម្បីធ្វើឲ្យ Account facebook រកស៊ីរបស់នាងខ្ញុំរលាយហិនហោច ដោយសារតែស្នាដៃពួកអ្នកឯង វាគ្មានអីចំណេញដល់ពួកអ្នកឯងទេ ប៉ុន្តែផ្ទុយទៅវិញវានាំអោយពួកអ្នកឯង វិនាសហិនហោច និង សាងបាបកម្មច្រើនណាស់។
វ៉ាង ស្រីណូ ក៏បានផ្តាំទៅក្រុមមនុស្សដែលបានធ្វើឲ្យខូចគណនី រកស៊ីប្រាក់ដុំ នាងថា «បើចង់យកឈ្នះនាងខ្ញុំគួរតែ ប្រមូលគ្នីគ្នាអ្នកឯងមករិះរកគំនិតល្អៗ ដើម្បីអោយការរកស៊ីរបស់អ្នកឯងរីកចម្រើនវិញទៅ វាល្អជាជាង ហើយឃើញនាងខ្ញុំរកស៊ីកាក់កបជួយអបអរទៅព្រោះខ្ញុំអាចយក Account Facebook ធ្វើជាឆ្នាំងបាយ សូមកុំយកការច្រណែនមកដាក់ក្នុងខ្លូនអី គួរតែចាំថា យើងជាខ្មែរដូចគ្នាទេ »។
វ៉ាង ស្រីណូ បានថ្លែងបញ្ជាក់ថា លើលោកនេះបុណ្យ និងបាបពិតជាមានមែន ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់៕












មតិយោបល់