ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងប៉ុស្តិ៍ទឹកថ្លា បានចុះរដ្ឋបាលនៅទីតាំងសង្ស័យ ពាក់ព័ន្ធនិងករណីគ្រឿងញៀន កាលពីវេលាម៉ោង១០:៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្រុមទី១០និង១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា នៅទីតាំងខាងលើនះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១១នាក់ វត្ថុតាងថ្នាំញៀនចំនួន០៥កូនថង់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងមួយចំនួនផងដែរ។
បច្ចប្បន្ន ជសង្ស័យទាំង១១នាក់ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ័សែនសុខ ដើម្បីចាក់ការបន្ត៕




មតិយោបល់